បទ​សម្ភាសន៍ VOA៖ ក្រុមហ៊ុន​អាមេរិក​នៅ​តែ​​បារម្ភ​​ចំពោះ​​ការ​វិនិយោគ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​​ចូលរួមកិច្ចប្រជុំពិភាក្សាក្រោមប្រធានបទ “ទីតាំងភូមិសាស្ត្រអាស៊ាននៅឆ្នាំ២០១៦ និង ចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥” នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (រូបថត​ពី​ Facebook ក្រសួង​ពាណិជ្ជកម្ម)

លោក សៅ ផល និស្ស័យ អ្នក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​ថ្មីៗ ថា អ្នក​វិនិយោគ​អាមេរិក​ដែល​ចូល​រួម​កិច្ច​ប្រជុំ​នៅ San Francisco ​ចាប់​​អារម្មណ៍​​​ចំពោះ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​​ថ្មី ប៉ុន្តែ​​នៅ​តែ​មាន​ការ​បារម្ភ​ច្រើន​ផង​ដែរ។

នៅ​ក្រោយ​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នៅ​រមណីយដ្ឋាន​ Sunnylands គណៈ​ប្រតិភូ​ពាណិជ្ជកម្ម​នៃ​បណ្តា​ប្រទេស​អាស៊ាន រួម​ទាំង​លោក​រដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល នៃ​ប្រទេស​កម្ពុជាផង បាន​បន្ត​ដំណើរ​ទៅជួប​ជាមួយ​អ្នក​វិនិយោគ​និង​តំណាង​ក្រុមហ៊ុន​អាមេរិក​នៅ​ទី​ក្រុង​ San Francisco រដ្ឋ​ California។ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅនេះ​ ពួក​គេ​បាន​ពិភាក្សា​អំពី​សក្តានុពល​វិនិយោគ​និង​សេដ្ឋកិច្ច​នៃ​សហគមន៍សេដ្ឋកិច្ច​អាស៊ាន​ដែល​ទើប​បង្កើត​នៅ​ដើម​ឆ្នាំ​២០១៦​នេះ។ លោក សៅ ផល និស្ស័យ អ្នក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​ថ្មីៗ (Thmey Thmey) ដែល​បាន​ចូលរួម​កិច្ច​ប្រជុំនោះ បានប្រាប់​ VOA នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក សឹង សុផាត ថា អ្នក​វិនិយោគ​អាមេរិក​មាន​ចំណាប់​អារម្មណ៍​ច្រើន​ចំពោះ​សហគមន៍​សេដ្ឋកិច្ច​ថ្មី​នេះ ប៉ុន្តែ​ក៏​នៅ​តែ​មាន​ការ​បារម្ភ​ច្រើន​ផង​ដែរ។ តទៅ​នេះ​ជា​បទ​សម្ភាន៍​ទាំង​ស្រុង​រវាង​លោក សឹង សុផាត និងលោក សៅ ផល និស្ស័យ។

Your browser doesn’t support HTML5

បទ​សម្ភាសន៍ VOA៖ ក្រុមហ៊ុន​អាមេរិក​នៅ​តែបារម្ភចំពោះការ​វិនិយោគ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន

លោក សៅ ផល និស្ស័យ អ្នក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​ថ្មីៗ​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពាណិជ្ជកម្ម​អាស៊ាន-អាមេរិក​នៅ​ទី​ក្រុង​សាន់​ហ្វ្រាន់ស៊ិស្កូ (San Francisco)​ រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦។