បទ​សម្ភាសន៍ជាមួយលោក ឆាយ វិសុទ្ធ៖ ការតាំងពិព័រណ៍​អំពើប្រល័យពូជសាសន៍​​ខ្មែរក្រហម

ពិព័រណ៍ ‍«ខ្ញុំត្រូវការ​យុត្តិធម៌» ត្រូវបាន​រៀបចំ​ឡើង​ដោយ​សារៈមន្ទីរ​ប្រល័យពូជសាសន៍របស់​សហរដ្ឋអាមេរិក (US Holocaust Museum) កាលពីថ្ងៃពុធ ទី២៧ ខែ​ឧសភា ឆ្នាំ២០១៥។

កំណត់​និពន្ធ៖ កាល​ពី​ថ្ងៃ​ពុធ ទី២៧ ខែ​ឧសភា កន្លង​ទៅ​នេះ សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​របស់​សហរដ្ឋអាមេរិក ឬ US Holocaust Museum នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រារព្ធពិធី​លាង​សាយ​ភោជន៍​ពិព័រណ៍​រូបភាព​នៃ​របប​ខ្មែរក្រហម ដោយ​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​អន្តរជាតិ និង​ជាតិ​កម្ពុជា​ជា​ច្រើន​នាក់។ ក្នុង​នោះ គឺ​លោក ឆាយ វិសុទ្ធ ដែល​ប្រធាន​ការិយាល័យ​នៃ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង។ នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​វីអូអេ លោក ឆាយ វិសុទ្ធ យល់​ថា ការ​តាំង​ពិព័រណ៍​នេះ​នឹង​ចូលរួម​អប់រំ​ប្រជាជន​ជុំវិញ​ពិភពលោក​ឲ្យ​ស្វែងយល់​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​ក្រហម ហើយ​ថា សារមន្ទីរ​ទួលស្លែង​កំពុង​បន្ត​ផ្សព្វផ្សាយ​ ​ចងក្រង និង​រក្សា​ឯកសារ​នៃ​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្វែងយល់​ដឹង​បន្ថែម​ទៀត។

សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ

Your browser doesn’t support HTML5

បទសម្ភាសន៍ជាមួយលោក ឆាយ វិសុទ្ធ៖ ការតាំងពិព័រណ៍អំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហម