នគរបាលប្រើអំពើហិង្សាលើយុវជននិងអ្នកសារព័ត៌មាននៅកន្លែងឈូសឆាយព្រៃភ្នំតាម៉ៅ ក្នុងពេលឃាត់ខ្លួនមុនពេលដោះលែង
Your browser doesn’t support HTML5
កាលពីថ្ងៃអង្គារ ទី ១៦ ខែសីហា ឆ្នាំ ២០២២ អាជ្ញាធរក្នុងខេត្តតាកែវ បានឃាត់ខ្លួនអ្នកសារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) ចំនួន ៥ នាក់ និងយុវជនខ្មែរថាវរៈចំនួន ៤ នាក់ ដោយឃុំពួកគេអស់ជាច្រើនម៉ោង មុននឹងដោះលែង។ ការឃាត់ខ្លួននេះធ្វើឡើង បន្ទាប់ពីពួកគេទៅធ្វើសេចក្តីរាយការណ៍ជុំវិញបញ្ហាឈូសឆាយដីព្រៃ និងដាំឡើងវិញ នៅដែនជម្រកសត្វព្រៃភ្នំតាម៉ៅ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។ អ្នកស្រី កាន់ វិច្ឆិកា នៃវីអូអេ បានសម្ភាសន៍ កញ្ញា សុគុណ តុលា សមាជិកយុវជនខ្មែរថាវរៈ អំពីមូលហេតុនៃការឃាត់ខ្លួននេះ៕