បទសម្ភាសន៍ VOA៖ សកម្មជន​បង្កើន​យុទ្ធនាការ​ឱ្យ​ខ្មែរ​បំពេញ​ជំរឿន​ឆ្នាំ​២០២០

Your browser doesn’t support HTML5

ក្រុមសកម្មជន​ខ្មែរអាមេរិកាំង​នៅ​រដ្ឋកាលីហ្វញ៉ា កំពុង​ធ្វើ​យុទ្ធនាការ​ជំរុញ​ឱ្យ​សមាជិក​សហគមន៍​ខ្មែរ បំពេញ​ជំរឿន​ឆ្នាំ២០២០។ ពួកគេ​យល់​ថា​នេះ គឺជា​ការចូលរួម​ក្នុងដំណើរ​ប្រជាធិបតេយ្យ​មួយ​ដែល​ឈាន​ទៅ​ឱ្យ​អ្នកនយោបាយ​ទទួលខុសត្រូវ​ក្នុងការងារ ហើយ​សង្ឃឹម​ថា សហគមន៍​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ថ្នាក់ដឹកនាំ​រដ្ឋ និង​រដ្ឋាភិបាល​សហព័ន្ធ។ លោក ម៉ែន គឹមសេងនៃ​វីអូអេ​សម្ភាស​លោក ឆល សុង នៃ​សមាគម​ខ្មែរ​នៅ​ទ្វីប​អាមេរិក​ដែល​ស្ថិត​នៅក្នុង​ទីក្រុង​ឡុងប៊ិច​និង​ជាអ្នកសម្របសម្រួល​ក្រុម​រាប់​ជំរឿន​នៃ​កម្ពុជា៕