ភ្នំពេញ —
ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់និងសហជីពអន្តរជាតិ (IndurtriALL Global Union) ជាថ្មីម្តងទៀតជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនៃការទាមទាមដំឡើងប្រាក់ខែរបស់ក្រុមកម្មករកាត់ដេរ ក្រោយពីមានការបង្ក្រាបយ៉ាងហិង្សាលើការតវ៉ាកាលពីដើមឆ្នាំនេះ។
កាលពីថ្ងៃច័ន្ទ តំណាងសហជីព IndurtriALL Global Union និងតំណាងក្រុមហ៊ុនសម្លៀកបំពាក់អន្តរជាតិ ដូចជា Levi Stauss, Puma, H&M ហើយនឹង GAP បានធ្វើការប្រជុំជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីពិភាក្សាអំពីស្ថានភាពទូទៅនៃវិស័យកាត់ដេរនៅកម្ពុជា និងការទាមទារដំឡើងប្រាក់ខែរបស់ក្រុមកម្មកររោងចក្រ។ ក្រុមកម្មករបានទាមទារប្រាក់ខែគោលទាបបំផុតចំនួន១៦០ដុល្លារក្នុងមួយខែ។
ថ្លែងក្រោយការប្រជុំបិទទ្វារជាមួយតំណាងសហជីពកម្មការកាត់ដេរកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ លោក Jyrki Raina អគ្គលេខាធិការនៃសម្ព័ន្ធអន្តរជាតិ IndustriALL Global Union ថ្លែងថា លោកចង់ឃើញតំណាងសម្ព័ន្ធរោងចក្រកាត់ដេរ និងស្បែកជើងនៅកម្ពុជាបង្ហាញឆន្ទៈពិតប្រាកដក្នុងការចរចាដើម្បីអាចស្វែងរកដំណោះស្រាយសម្រាប់វិបត្តិខាងលើនេះ។
«សាររបស់តំណាងម៉ាកសម្លៀកបំពាក់ និងសហជីពអន្តរជាតិបញ្ជូនទៅកាន់ GMAC សរសេរថា សូមមេត្តាបង្ហាញការសហការ ចាប់ផ្តើមដំណើរការចរចាជាមួយសហជីព ហើយសូមយកចិត្តទុកដាក់ឲ្យខ្លាំងពីព្រោះថា ម្ចាស់ម៉ាកសម្លៀកបំពាក់កំពុងតែពិចារណាអនាគតរបស់ពួកគេនៅក្នុងទីផ្សាររបស់កម្ពុជា។ តំណាងម៉ាកសម្លៀកបំពាក់មួយបានបង្ហាញជំហររបស់គេហើយ ដោយបានកាត់បន្ថយការបញ្ជាទិញរបស់គេរហូតដល់ ៥០%នៅឆ្នាំនេះ»។
ក្រោយពីជំនួបជាមួយរដ្ឋាភិបាលកាលពីថ្ងៃច័ន្ទ លោក Raina បានស្រង់សម្តីក្រុមហ៊ុនបញ្ជាទិញថា ក្រុមហ៊ុនបញ្ជាទិញចង់ឃើញការបញ្ឈប់ការប្រើប្រាស់អំពើហិង្សាដល់ក្រុមកម្មករ អ្នកតវ៉ា និងដំឡើងប្រាក់ឈ្នួលសមស្របដល់កម្មករ។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាគឺCCAWDU ដែលបានចូលរួមក្នុងកិច្ចប្រជុំជាមួយសហជីព IndustriALL Global Union បានឲ្យដឹងថា សហជីពអន្តរជាតិព្រមានថា វិស័យកាត់ដេរនៅកម្ពុជាអាចនឹងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ ប្រសិនបើវិបត្តិកម្មករទាមទារដំឡើងប្រាក់ខែអប្បបរមានេះនៅអូសបន្លាយដោយគ្មានដំណោះស្រាយនោះ។
«មិនព្រមដោះស្រាយគេថា នឹងមានវិបត្តិធំមួយកើតឡើងក្នុងវិស័យកាត់ដេរ គឺក្រុមហ៊ុនទាំងអស់ហ្នឹងអាចនឹងពិចារណាមិនបន្តការគាំទ្រក្នុងប្រទេសកម្ពុជា។ នេះជាជំហររបស់គេ»។
ទោះបីជាយ៉ាងណាក្តី លោកកែន លូ អគ្គលេខាធិការសមាគមនកាត់ដេរនិងស្បែកជើងកម្ពុជា GMAC ថ្លែងថា សមាគមនៅតែបន្តបើកទ្វារពិភាក្សាជួយមួយសហជីព។ ក៏ប៉ុន្តែលោកបញ្ជាក់ថា សហជីពភាគតិចប៉ុណ្ណោះដែលនៅបន្តការទាមទារ និងការតវ៉ាខុសច្បាប់។
«ឆន្ទៈរបស់យើងគឺមាន។ ប៉ុន្តែធ្វើម៉េច បើមានសហជីពមួយចំនួន វាបន្តអុកឡុក ឲ្យយើងធ្វើម៉េច? ទីមួយអ្នកទាំងអស់គ្នាត្រូវតែគោរពច្បាប់ ហើយកម្មករ បើចង់ទាមទារដំឡើងប្រាក់ខែគឺត្រូវធ្វើតាមច្បាប់»។
វីអូអេបានព្យាយាមទាក់ទងលោកហេង សួ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសុំការបំភ្លឺ តែមិនអាចទាកទងបានទេ នៅថ្ងៃនេះ។ ក៏ប៉ុន្តែក្រោយពីជំនួបជាមួយនឹងក្រុមអ្នកបញ្ជាទិញ លោកបានថ្លែងប្រាប់អ្នកកាសែតថា គេហាក់ដូចជាមិនទាន់បានយល់អំពីកម្រិតប្រាក់ឈ្នួលអប្បបរមា ឬប្រាក់ឈ្នួលទាបបំផុត ដោយមិនមានការកំណត់ពីប្រាក់ឈ្នួលសមរម្យនោះទេ។
ក្រុមកម្មកររោងចក្របានបន្តធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែចាប់តាំងពីចុងឆ្នាំ២០១៣រហូតដល់មានការបង្រ្កាបពីកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលកម្ពុជាកាលពីដើមខែមករា ឆ្នាំ២០១៤។
យោងតាមទិន្នន័យរបស់ក្រសួងការងារបានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៣ វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជាបានផ្តល់ចំណូលដល់កម្ពុជាប្រមាណ៥,៥ពាន់លានដុល្លារគឺស្មើនឹង៨០%នៃផលិតផលនាំចេញសរុបរបស់ប្រទេសក្រីក្រមួយនេះ។
ដោយឡែកវិស័យនេះបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រហែលជាង៦សែន២ម៉ឺននាក់ ក្នុងរោងចក្រសរុបប្រហែល៩៦០រោងចក្រទូទាំងប្រទេស៕