មេដឹកនាំនានានៅលើពិភពលោកបានសម្តែងនូវសេចក្ដីតក់ស្លុត និងបានថ្កោលទោសទិដ្ឋភាពដែលមិនធ្លាប់មានពីមុនមកនៅវិមានសភាសហរដ្ឋអាមេរិក នៅពេលដែលក្រុមកុបករគាំទ្រលោកប្រធានាធិបតី Donald Trump បានវាយសម្រុកចូលវិមានសភា កាលពីថ្ងៃពុធម្សិលមិញ។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានសរសរនៅលើ Twitter ថា៖ «[នេះជា] ទិដ្ឋភាពដ៏អាម៉ាសនៅឯសភាសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកតំណាងឲ្យប្រជាធិបតេយ្យនៅជុំវិញពិភពលោក ហើយវាជាការចាំបាច់នៅពេលឥឡូវនេះដែលត្រូវមានការផ្ទេរអំណាចដោយសន្តិវិធីនិងប្រកបដោយរបៀបរៀបរយ»។
Disgraceful scenes in U.S. Congress. The United States stands for democracy around the world and it is now vital that there should be a peaceful and orderly transfer of power.
— Boris Johnson (@BorisJohnson) January 6, 2021
មន្រ្តីនានានៅសហភាពអឺរ៉ុបបានបង្ហាញនូវការគាំទ្ររបស់ខ្លួនចំពោះប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃពុធ នៅពេលដែលក្រុមជ្រុលនិយមដែលគាំទ្រលោក Trump បានបង្ខំឲ្យមានការបិទវិមានសភា បង្អាក់ដល់ការប្រកាសជាផ្លូវការអំពីជ័យជម្នះរបស់លោក Biden។
អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានសរសេរនៅលើ Twitter ថា៖ «ខ្ញុំជឿជាក់លើភាពរឹងមាំរបស់ស្ថាប័ននិងលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក។ ការផ្ទេរអំណាចដោយសន្តិវិធីគឺជាចំណុចស្នូល។ លោក Biden បានឈ្នះការបោះឆ្នោត»។
I believe in the strength of US institutions and democracy. Peaceful transition of power is at the core. @JoeBiden won the election. I look forward to working with him as the next President of the USA. https://t.co/2G1sUeRH4U
— Ursula von der Leyen (@vonderleyen) January 6, 2021
លោក Jens Stoltenberg ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលហៅថាអូតង់ បានសរសេរនៅលើ Twitter ថា៖ «លទ្ធផលនៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនេះត្រូវតែគោរព»។
Shocking scenes in Washington, D.C. The outcome of this democratic election must be respected.
— Jens Stoltenberg (@jensstoltenberg) January 6, 2021
លោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំង បានហៅកុបកម្មនេះថាជា «ការវាយប្រហារធ្ងន់ធ្ងរលើលទ្ធិប្រជាធិបតេយ្យ»។
The violent acts against American institutions are a grave attack against democracy. I condemn them. The American people%27s will and vote must be respected
— Jean-Yves Le Drian (@JY_LeDrian) January 6, 2021
អង្គការបណ្ដាប្រទេសនៅទ្វីបអាមេរិក (OAS) ក៏បានថ្កោលទោសកុបកម្មនេះដែរ ដោយអគ្គលេខាធិការអង្គការនេះបានហៅកុបកម្មនេះថាជា «ការវាយប្រហារធ្ងន់ធ្ងរលើដំណើរការប្រជាធិបតេយ្យ»៕