ភ្នំពេញ —
នៅផ្សារច្បារអំពៅ ដែលជាផ្សារធំបំផុតមួយនៃផ្សារធំៗនៅភ្នំពេញ គេលក់មាន់ដាច់ណាស់។ អ្នកស្រីលីមៃរកស៊ីធ្វើមាន់ច្រើនទសវត្សរ៍មកហើយ លក់មួយថ្ងៃបាន២០ក្បាល។ អ្នកស្រីទិញមាន់ពីខេត្តព្រៃវែង ដែលនៅចន្លោះក្រុមភ្នំពេញនិងព្រំដែនវៀតណាមនិងជាកន្លែងមានមេរោគផ្តាសាយបក្សី H5N1 តែអ្នកស្រីមិនបារម្ភអំពីជំងឺនេះទេ។
«មាន់ឈឺ មិនមែនមើលមិនដឹងទេ គ្រាន់តែឃើញមាន់នឹងគេដឹងថា មាន់ហ្នឹងឈឺហើយ។ អ្នកលក់គ្រាន់តែឃើញដឹងហើយ មិនបាច់ចាំពេទ្យសត្វទេ។ ពេទ្យសត្វមើលមិនដល់អ្នកលក់ផង»។
នៅផ្សារផ្សេងទៀតក៏គេគិតអញ្ចឹងដែរ។ អ្នកស្រីជុំ សុផលដែលលក់ជើងមាន់ និងស្លាបមាន់១០០គ.ក្រ.ក្នុងមួយថ្ងៃកំពុងយល់ខុសថា មាន់នៅរស់មិនមានមេរោគH5N1ទេ។
«អត់អីទេ សុទ្ធតែមាន់រស់។ យើងអត់លក់មាន់ងាប់ទេ។អត់អីទេ គេអត់ព្រួយបារម្ភទេ»។
ស្រី្តទាំងពីរនាក់នេះយល់ខុស។ មាន់អាចមានមេរោគH5N1 ដោយមិនបង្ហាញសញ្ញាអ្វីឡើយ។រីឯទាវិញគឺគ្មានផ្តល់សញ្ញាឆ្លងរោគទាល់តែសោះ។ មនុស្សអាចឆ្លងមេរោគនេះ ពេលគេប៉ះ ឬបរិភោគបក្សីមានជំងឺនេះ ដោយមិនបានចម្អិនត្រឹមត្រូវ។ ក្នុងករណីទាំងនេះ មនុស្សអាចឆ្លងមេរោគ H5N1។មនុស្សប្រហែល៦០%ដែលមានមេរោគ H5N1អាចនឹងស្លាប់។
គ្មានអ្វីភ្ញាក់ផ្អើលទេដែលស្រ្តីទាំងពីរនាក់មិនដឹងអំពីគ្រោះថ្នាក់នេះ។ តាំងពីអ្នកជំនាញរកឃើញបក្សីមានមេរោគH5N1 នៅទីនេះជាដំបូងនៅខែមករាឆ្នាំ២០០៤នោះ អាជ្ញាធរនិងអង្គការជំនួយបានព្យាយាមឲ្យមនុស្សកែប្រែរបៀបប៉ះពាល់បក្សី។ តែការពន្យល់នោះត្រូវទទួលបរាជ័យភាគច្រើន។
ហេតុផលមួយផ្នែកនៃបរាជ័យនោះគឺនៅកម្ពុជាមាន៨០%នៃមាន់ទាជិត២០លានក្បាលគេចិញ្ចឹមនៅជិតមនុស្ស។
អង្គការស្បៀងអាហារនិងកសិកម្មរបស់អ.ស.ប. FAO ជឿថា មេរោគH5N1 កើតមានមិនទូទៅទេក្នុងចំណោមបសុបក្សីនៅកម្ពុជា។
ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលនឹងមិនចេញសំណងឲ្យអ្នកភូមិដែលបាត់បង់មាន់ទាដោយសារជំងឺនេះទេ។ ជាលទ្ធផល ពេលមាន់ទាឈឺ អ្នកភូមិក្រីក្រត្រូវលក់ ឬបរិភោគមាន់ទានោះគឺមិនគេរាយការណ៍អំពីជំងឺនេះទេ។
Lotfi Allal នៃអង្គការ FAO និយាយថា ការប្រឹងប្រែងទប់ស្កាត់ត្រូវផ្តោតលើវិធានការរាយការណ៍ឲ្យបានឆាប់អំពីជំងឺនេះ។
«មេរោគ រាលដាលនៅទីនេះ។យើងត្រូវយល់ដឹង តែមិនត្រូវភ័យស្លន់ស្លោទេ។ យើងត្រូវបន្តធ្វើការជិតស្និទ្ធជាមួយគ្នាថា តើធ្វើយ៉ាងណាដើម្បីកាត់បន្ថយគ្រោះថ្នាក់ឆ្លងមកមនុស្ស ហើយត្រូវរកព័ត៌មានឲ្យបានឆាប់អំពី មេរោគដែលមានប្រភពនៅក្នុងបសុបក្សី»។
ក្នុងពេល១៥ខែកន្លងមកនេះ កម្ពុជាមានមនុស្សស្លាប់ដោយសារH5N1ចំនួន១៨នាក់ ដូច្នេះកម្ពុជាមានស្ថិតិជំងឺនេះច្រើនបំផុតធៀបនឹងប្រទេសដទៃក្នុងពិភពលោក។ នៅកម្ពុជាមានមនុស្ស៥៦នាក់ឆ្លងមេរោគ H5N1 ហើយជាងពាក់កណ្តាលនៃករណីទាំងនេះបានកើតមានចាប់ពីដើមឆ្នាំមុនមក។
កង្វល់ធំរបស់អ្នកជំនាញខាងសុខភាពគឺការឆ្លងមេរោគ H5N1 ពីមនុស្សទៅមនុស្ស។
លោក Dennis Carroll ជាប្រធានអង្គភាពប្រឆាំងការគំរាមកំហែងនៃការរាលដាលជំងឺគ្រុនផ្តាសាយ និងជំងឺផ្សេងទៀតនៃទីភ្នាក់ងារស.រ.អា.សម្រាប់អភិវឌ្ឍន៍អន្តរជាតិUSAID។ លោក Dennis បានប្រាប់វីអូអេតាមរយៈ skype ថា ទិន្នន័យនេះគួរឲ្យឆ្ងល់ ព្រោះថា មេរោគផ្តាសាយ H5N1 មានសភាពដូចគ្នានៅក្នុងប្រទេសទាំងពីរ។
ការរាតត្បាត និងព័ន្ធុនៃមេរោគ ហើយនឹងវត្តមានរបស់មេរោគនៅក្នុងបសុបក្សីនិងមនុស្សនៅក្នុងប្រទេសទាំងពីរគឺស្រដៀងគ្នាណាស់។ តែយើងឃើញភាពខុសគ្នាខ្លាំងរវាងស្ថិតិអំពីមេរោគនៅកម្ពុជានិងតួលេខបង្ហាញនៅវៀតណាម តែគ្មានការពន្យល់ជាក់ស្តែង។
នៅកម្ពុជាអាចមានករណីជំងឺផ្តាសាយកើនឡើង។កំណើននេះអាចមកពីកម្ពុជាមានការធ្វើរបាយការណ៍និងការតាមដានល្អជាង វៀតណាមឬនៅកម្ពុជាអាចមានករណីឆ្លងជំងឺច្រើន ឬអាចមកពីហេតុផលទាំងពីររួមគ្នា។
ក្នុងតំណាក់កាលនេះ អ្នកជំនាញមិនដឹងច្បាស់ទេ ហេតុនេះហើយបានជាទីភ្នាក់ងារស.រ.អា.សម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID រៀបចំកិច្ចប្រជុំនៅថ្ងៃច័ន្ទជាមួយមន្ត្រីមកពីប្រទេសវៀតណាម និងកម្ពុជា ដើម្បីធ្វើឲ្យមានការចែករំលែកព័ត៌មាននិងការទទួលខុសត្រូវប្រសើរឡើងអំពីការកើតជំងឺនេះ។
ប្រទេសកម្ពុជាបានបង្កើតកម្មវិធីប្រសើរឡើងក្នុងការតាមដាននិងធ្វើពិសោធន៍រកមេរោគ H5N1 នេះ។ តែកម្ពុជាមិនទាន់មានកម្មវិធីចាក់ថ្នាំបង្កាជំងឺផ្តាសាយបក្សីសម្រាប់បសុបក្សីទេ ហើយក៏មិនទាន់មានផែនការផ្តល់សំណងដល់កសិករដែលសម្លាប់មាន់ទារបស់គេដែលឆ្លងរោគនោះដែរ។ អ្នកជំនាញនិយាយថា បើស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរជាងនេះ នោះគេត្រូវតែផ្លាស់ប្តូរគោលនយោបាយ។
លោកពិន ស៊ីសុវណ្ណប្រែសម្រួល៕
«មាន់ឈឺ មិនមែនមើលមិនដឹងទេ គ្រាន់តែឃើញមាន់នឹងគេដឹងថា មាន់ហ្នឹងឈឺហើយ។ អ្នកលក់គ្រាន់តែឃើញដឹងហើយ មិនបាច់ចាំពេទ្យសត្វទេ។ ពេទ្យសត្វមើលមិនដល់អ្នកលក់ផង»។
នៅផ្សារផ្សេងទៀតក៏គេគិតអញ្ចឹងដែរ។ អ្នកស្រីជុំ សុផលដែលលក់ជើងមាន់ និងស្លាបមាន់១០០គ.ក្រ.ក្នុងមួយថ្ងៃកំពុងយល់ខុសថា មាន់នៅរស់មិនមានមេរោគH5N1ទេ។
«អត់អីទេ សុទ្ធតែមាន់រស់។ យើងអត់លក់មាន់ងាប់ទេ។អត់អីទេ គេអត់ព្រួយបារម្ភទេ»។
គ្មានអ្វីភ្ញាក់ផ្អើលទេដែលស្រ្តីទាំងពីរនាក់មិនដឹងអំពីគ្រោះថ្នាក់នេះ។ តាំងពីអ្នកជំនាញរកឃើញបក្សីមានមេរោគH5N1 នៅទីនេះជាដំបូងនៅខែមករាឆ្នាំ២០០៤នោះ អាជ្ញាធរនិងអង្គការជំនួយបានព្យាយាមឲ្យមនុស្សកែប្រែរបៀបប៉ះពាល់បក្សី។ តែការពន្យល់នោះត្រូវទទួលបរាជ័យភាគច្រើន។
ហេតុផលមួយផ្នែកនៃបរាជ័យនោះគឺនៅកម្ពុជាមាន៨០%នៃមាន់ទាជិត២០លានក្បាលគេចិញ្ចឹមនៅជិតមនុស្ស។
អង្គការស្បៀងអាហារនិងកសិកម្មរបស់អ.ស.ប. FAO ជឿថា មេរោគH5N1 កើតមានមិនទូទៅទេក្នុងចំណោមបសុបក្សីនៅកម្ពុជា។
ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលនឹងមិនចេញសំណងឲ្យអ្នកភូមិដែលបាត់បង់មាន់ទាដោយសារជំងឺនេះទេ។ ជាលទ្ធផល ពេលមាន់ទាឈឺ អ្នកភូមិក្រីក្រត្រូវលក់ ឬបរិភោគមាន់ទានោះគឺមិនគេរាយការណ៍អំពីជំងឺនេះទេ។
Lotfi Allal នៃអង្គការ FAO និយាយថា ការប្រឹងប្រែងទប់ស្កាត់ត្រូវផ្តោតលើវិធានការរាយការណ៍ឲ្យបានឆាប់អំពីជំងឺនេះ។
«មេរោគ រាលដាលនៅទីនេះ។យើងត្រូវយល់ដឹង តែមិនត្រូវភ័យស្លន់ស្លោទេ។ យើងត្រូវបន្តធ្វើការជិតស្និទ្ធជាមួយគ្នាថា តើធ្វើយ៉ាងណាដើម្បីកាត់បន្ថយគ្រោះថ្នាក់ឆ្លងមកមនុស្ស ហើយត្រូវរកព័ត៌មានឲ្យបានឆាប់អំពី មេរោគដែលមានប្រភពនៅក្នុងបសុបក្សី»។
កង្វល់ធំរបស់អ្នកជំនាញខាងសុខភាពគឺការឆ្លងមេរោគ H5N1 ពីមនុស្សទៅមនុស្ស។
ករណីមេរោគ H5N1 នៅកម្ពុជាភាគច្រើនកើតនៅភាគអាគ្នេយ៍ប្រទេស ដែលមានព្រំដែនជាមួយវៀតណាមដោយគ្មានការគ្រប់គ្រងរឹងមាំ ហើយមានការដឹកមាន់ទាឆ្លងព្រំដែនដោយមានការត្រួតពិនិត្យតិចតួច។ តាំងពីដើមឆ្នាំ២០១៣មក កម្ពុជាមានករណីមនុស្សកើតជំងឺផ្តាសាយបក្សីជាង៣០នាក់ រីឯវៀតណាមមានតែ៤ករណីប៉ុណ្ណោះ។