កំណត់និពន្ធ៖ អ្នកគ្រប់គ្រងប្រតិបត្តិនៃសារមន្ទីរមីនកម្ពុជា (The Cambodian Landmine Museum) បានថ្លែងប្រាប់ពីភាពខុសគ្នានៃការផ្លាស់ប្តូរទីតាំងរបស់សារមន្ទីរនេះពីក្រុងសៀមរាប ទៅឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងការប្រើប្រាស់ចំណូលបានមកពីអ្នកទស្សនាអន្តរជាតិសម្រាប់ជួយអភិវឌ្ឍទីជនបទ។ លោក ហ៊ុល រស្មី នៃ VOA បានចុះទៅខេត្តសៀមរាប ដើម្បីជួបសម្ភាសជាមួយលោក ហ៊ាញ សុគន្ធា ប្រធានប្រតិបត្តិនៃសារមន្ទីរមីនកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ អំពីចំនួនភ្ញៀវទេសចរដែលបានមកទស្សនាសារមន្ទីរ ដែលសង់នៅលើផ្ទៃដីតិចជាងមួយហិកតា និងការប្រើប្រាស់ប្រាក់ចំណូលបានមកពីភ្ញៀវទេសចរអន្តរជាតិ ដើម្បីជួយកុមារ យុវជន និងសហគមន៍ក្រីក្រ។
សូមអស់លោកអ្នកស្តាប់បទសម្ភាសន៍រវាងលោក ហ៊ុល រស្មី និង លោក ហ៊ាញ សុគន្ធាដូចតទៅ៖
Your browser doesn’t support HTML5