ជនផ្លាស់ទីដោយបង្ខំនៅហ្កាហ្សាប្រឈមនឹងអនាគតអាប់អួរ
Your browser doesn’t support HTML5
អង្គការសហប្រជាជាតិបានបញ្ជាក់ថា ភាគរយនៃប្រជាជននៅលើពិភពលោកដែលភៀសខ្លួនពីផ្ទះសម្បែងដើម្បីការពារជីវិតរបស់ខ្លួនបានកើនឡើងទ្វេដងនៅក្នុងពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ប៉ុន្តែ នៅក្នុងតំបន់ហ្កាហ្សា (Gaza) គ្រួសារនានាបាននិយាយថា មិនថាពួកគេរត់គេចប៉ុន្មានដងទេ ពួកគេនៅតែមិនអាចស្វែងរកសុវត្ថិភាពបានដដែល។ អ្នកស្រី Heather Murdock រាយការណ៍អំពីរឿងនេះពីទីក្រុង Istanbul នៃប្រទេសតួកគី រួមជាមួយនឹងលោក Nedal Hamdouna លោក Amjed Tantesh និងអ្នកស្រី Enas Tantesh ពីទីក្រុង Khan Younis នៃតំបន់ហ្កាហ្សា។ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួល៕