កម្រងរូបភាព៖ ការវាយប្រហារអ៊ីរ៉ង់លើអ៊ីស្រាអែល
យន្តហោះដ្រូនគ្មានមនុស្សបើករបស់កងទ័ពជើងអាកាសអ៊ីស្រាអែលហោះលើអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ អ៊ីស្រាអែលបានសាទរជ័យជម្នះរបស់ខ្លួនដែលបានការពារទប់ទល់នឹងការវាយប្រហារមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់។ ក្រុមមន្ត្រីអ៊ីស្រាអែលថ្លែងថា អ៊ីស្រាអែលនិងក្រុមសម្ព័ន្ធមិត្តបានបាញ់ទម្លាក់ ៩៩% នៃដ្រូននិងមីស៊ីលជាង ៣០០ គ្រាប់ដែលបាញ់សំដៅលើទឹកដីរបស់ខ្លួនហើយរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ (AP Photo/Ariel Schalit)
អ្នកជិះក្ដារលើទឹកម្នាក់រង់ចាំរលក ខណៈកប៉ាល់យោធាជើងទឹកអ៊ីស្រាអែលល្បាតលើសមុទ្រមេឌីទែរ៉ាណេនៅក្បែរក្រុង Hadera នៃប្រទេសអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (AP Photo/Ariel Schalit)
បុរសម្នាក់ដើរឆ្លងថ្នល់ដ៏ស្ងាត់ជ្រងំនៅទីក្រុងហេ្សរុយសាឡិមនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ បើតាមការប្រកាសរបស់កងទ័ពអ៊ីស្រាអែល ការវាយប្រហារមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់លើអ៊ីស្រាអែលត្រូវបាន «ទប់ស្កាត់» ដោយមីស៊ីលនិងដ្រូនជាង ២០០ ត្រូវបានបាញ់កម្ទេចចោលដោយមានជំនួយពីអាមេរិកនិងក្រុមសម្ព័ន្ធមិត្ត។ (Photo by Ronaldo SCHEMIDT / AFP)
រូបថតពីវីដេអូនេះដែលយកចេញពី AFPTV ថតនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ បង្ហាញពីការផ្ទុះឡើងលើមេឃនៅទីក្រុង Hebron នៃតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ក្នុងអំឡុងពេលការវាយប្រហារដោយអ៊ីរ៉ង់លើអ៊ីស្រាអែល។ (Photo by AFPTV / AFP)
រូបថតដកស្រង់ចេញពីវីដេអូមួយថតកាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ បង្ហាញពីរ៉ុក្កែតលើមេឃនៅពីលើព្រះវិហារ Al-Aqsa នៅទីក្រុងហ្សេរុយសាឡិម។ អ៊ីរ៉ង់បានបើកការវាយប្រហារដោយផ្ទាល់ដំបូងបង្អស់លើទឹកដីអ៊ីស្រាអែលកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ដែលនេះត្រូវបានចាត់ទុកថាជាការរីករាលដាលនៃសង្គ្រាមដែលអូសបន្លាយរយៈពេលយូររវាងភាគីទាំងពីរនៅក្នុងតំបន់និងបង្កើនការភ័យខ្លាចថាជម្លោះនឹងកាន់តែរីកធំឡើង។ (Photo by AFP)
នេះជាកម្ទេចកំទីរ៉ុក្កែតដែលក្រុមអាជ្ញាធរអ៊ីស្រាអែលថាបានធ្វើឱ្យក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់រងរបួសធ្ងន់ ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនសំដៅទៅលើអ៊ីស្រាអែលនៅក្បែរក្រុង Arad ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (REUTERS/Christophe van der Perre)
នេះជាអ្វីដែលគេបានមើលឃើញនៅលើមេឃនៅហ្សេរុយសាឡិម ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនសំដៅលើអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (REUTERS/Ronen Zvulun)
ក្រុមបាតុករគ្រវីទង់ជាតិអ៊ីរ៉ង់និងប៉ាឡេស្ទីន ខណៈពួកគេប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតចក្រភពអង់គ្លេសនៅទីក្រុងតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនដាក់លើអ៊ីស្រាអែល។ (Photo by ATTA KENARE / AFP)
នេះជាអ្វីដែលគេបានមើលឃើញនៅលើមេឃនៅហ្សេរុយសាឡិម ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនសំដៅលើអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (REUTERS/Ronen Zvulun)
ក្រាហ្វិកតំណាងចរាចរណ៍ដែនអាកាសនៅលើប្រទេសអ៊ីរ៉ង់និងតំបន់មជ្ឈិមបូព៌ានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ (Flightradar24.Com/Handout via Reuters)
ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែលបាញ់កម្ទេចមីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់ នៅអ៊ីស្រាអែលភាគកណ្តាលនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។ យោធាអ៊ីស្រាអែលថា អ៊ីរ៉ង់បានបាញ់ដ្រូនដឹកគ្រាប់បែកជាង១០០គ្រឿងសំដៅទៅកាន់អ៊ីស្រាអែល។ ប៉ុន្មានម៉ោងក្រោយមក អ៊ីរ៉ង់បានប្រកាសថាខ្លួនក៏បានបាញ់កាំជ្រួចមីស៊ីលកម្ទេចវិញជាច្រើនគ្រាប់ផងដែរ។ (AP Photo/Tomer Neuberg)