ខេត្តក្រចេះ —
អ្នកភូមិនៅក្នុងតំបន់ព្រៃឡង់លើកឡើងថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់នោះកាន់តែធ្ងន់ធ្ងរឡើង ប៉ុន្តែពួកគេគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើទាំងនោះបានទេ។
នៅក្នុងព្រៃឡង់ស្ថិតក្នុងស្រុកសំបូរនៃខេត្តក្រចេះនេះ លោកហ៊ាន ឈិតកំពុងធ្វើដំណើរជាមួយចៅស្រីម្នាក់របស់លោក សំដៅទៅរកដើមច្បោះដើម្បីដងជ័រ។
ជាកសិករម្នាក់ដែលពឹងអាស្រ័យលើដីស្រែ និងអនុផលព្រៃឈើនៅទីនេះ លោកហ៊ាន ឈិតមានប្រសាសន៍ថា ពីមុនលោកមានដើមឈើប្រភេទនេះចំនួនពីរបីរយដើម ប៉ុន្តែពេលនេះនៅសល់ត្រឹមតែបួនដប់ដើមប៉ុណ្ណោះ ក្រោយពីក្រុមហ៊ុនសម្បទានមួយបានចូលមកដល់តំបន់នេះ។
«សព្វថ្ងៃ ក្រុមហ៊ុនននៀលចូលមកដល់ ហើយមកបោះទីតាំងសព្វគ្រប់អស់ហើយ តើឲ្យប្រជាជនរំពឹងអី។ ចំណែកខ្ញុំ ដែលរស់នៅផ្នែកនេះគឺរំពឹងលើដីស្រែ និងច្បោះជ័រ ផ្តៅ វល្លិ៍ ជ័រឃ្លៀហ្នឹងឯងដល់ក្រុមហ៊ុនមកទោសោ(បង្កកំហឹង)នៅព្រៃឈើព្រៃឡង់នេះ តើឲ្យប្រជាជនពឹងអី?»
ដូចអ្នកភូមិដទៃទៀតដែរ លោកហ៊ាន ឈិត វ័យ៦២ឆ្នាំ មានប្រសាសន៍ថា លោកកំពុងតែបារម្ភអំពីអនាគតកូនចៅ និងក្រុមគ្រួសាររបស់លោកទៅថ្ងៃខាងមុខទៀត។
«សព្វថ្ងៃ ខ្ញុំព្រួយ ព្រួយអារម្មណ៍ ព្រួយដីស្រែ ព្រួយរបរព្រៃឈើ កូនចៅរកស៊ីអី ពឹងអី បើគេកាប់អស់ហើយ រលីងរលាត់អស់ហើយ។ ម៉្លោះហើយ អត់មានទីសង្ឃឹមទេ មិនដឹងជាទៅជ្រកនៅឯណាទេ»។
នៅតាមផ្លូវចូលទៅក្នុងព្រៃជ្រៅ អ្នកយកព័ត៌មានវីអូអេបានឃើញគ្រឿងចក្រជាច្រើន។ ក្រុមបុរសទាំងនោះដែលអះអាងថា ជាកម្មកររបស់ក្រុមហ៊ុន និយាយថា គ្រឿងចក្រទាំងនេះគឺសម្រាប់ឈូសឆាយផ្លូវឲ្យប្រជាជនធ្វើដំណើរ តែពួកគេបានបដិសេធមិនប្រាប់ឈ្មោះក្រុមហ៊ុនរបស់ខ្លួនទេ។
ប៉ុន្តែប្រជាសហគមន៍នៅក្នុងតំបន់នេះអះអាងថា គ្រឿងចក្រទាំងនេះត្រូវបានគេប្រើសម្រាប់ឈូសរានព្រៃដើម្បីសម្រួលដល់ការដឹកឈើធំៗចេញពីព្រៃទៅវិញ។
លោកហ៊ាន ឈិតមានប្រសាសន៍ថា ក្រុមហ៊ុនបានកាប់រំលំដើមឈើធំៗដោយរួមទាំងដើមច្បោះជ័ររបស់លោកស្ទើរអស់ពីព្រៃក្នុងតំបន់នេះទៅហើយ។
«ព្រៃឈើប្រៀបបីដូចជាជីវិតរបស់ខ្ញុំ។ បើព្រៃឈើបានទៅគេអស់ ខ្លួនខ្ញុំចាស់ទៅរកពឹងអី។ ម៉្លោះហើយ ព្រៃឈើនេះ បើបានទៅខាងក្រុមហ៊ុនអស់ហើយនោះ ប្រជាជនទាំងគេ ទាំងខ្ញុំមានតែការស្លាប់។ ត្រង់នេះហើយសូមឲ្យនាយចៅហ្វាយ អ្នកតូច អ្នកធំខាងក្រសួង រដ្ឋមន្ត្រីទាំងអស់ សូមជួយការពារប្រជាជនផង ជួយការពារទឹកដីផង»។
ព្រៃឡង់គឺជាព្រៃក្រាស់ដែលគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ៣៦០០គីឡូម៉ែត្រក្រឡានៃខេត្តចំនួនបួនគឺខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ។
មនុស្សប្រមាណ២០០០០០នាក់ ដែលភាគច្រើនជាជនជាតិដើមភាគតិច ពឹងអាស្រ័យលើព្រៃនេះសម្រាប់ការរស់រានមានជីវិតតាមបែបប្រពៃណីរបស់ពួកគេ។ នេះបើផ្អែកតាមបណ្តាញសហគមន៍ព្រៃឡង់។
ប៉ុន្តែប្រជាសហគមន៍នៅទីនេះលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនដើម្បីដាំដំណាំកសិឧស្សាហកម្មនៅក្នុងតំបន់នេះ ការកាប់បំផ្លាញព្រៃឈើកាន់តែមានសភាពធ្ងន់ធ្ងរឡើង។
លោកហ៊ាន ឈិតមានប្រសាសន៍ថា បើទោះជាមានឆន្ទៈ ក៏ប្រជាជនគ្មានលទ្ធភាពក្នុងការទប់ស្កាត់ និងប្រឈមជាមួយក្រុមហ៊ុន ឬឈ្មួញកាប់ឈើខុសច្បាប់ដែលមានសុទ្ធតែកាំភ្លើង និងអាវុធគ្រប់ដៃនោះដែរ។
«ចុះបើខាងគេចេញមក ច្រងាងៗ ហើយឯងបាតដៃទទេ បាតដៃដប់ហ្នឹង។ នៅចាំតែពេលងាប់ហ្នឹង! បើមានដូចគ្នា អត់ខ្លាចទេ។ អ្ហែងហ៊ានលេង ក៏លេងវិញដែរ។ តែនេះគេមានតែគេ ឯប្រជាជនមានស្អី មានតែកាំបិត ពូថៅ និងដងរែកហ្នឹង!»
លោកមានប្រសាសន៍បន្តថា ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនេះអាចធ្វើបាន លុះត្រាតែមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាល។
«អ្នកតស៊ូ ឲ្យតស៊ូយ៉ាងម៉ិច បើមេបា នាយចៅហ្វាយធំៗនៅទីក្រុងមិនជ្រោងសោះ ឲ្យតែគ្នានៅចុងដៃជ្រោង ជ្រោងយ៉ាងម៉ិចឈ្នះ? ទាល់តែនៅខាងគល់ជួយជ្រោងផង ទើបខាងនេះមានកម្លាំងជួយ»។
ប្រជាសហគមន៍បានលើកឡើងថា ទោះបីជាពួកគេធ្លាប់បានខិតខំដើរល្បាតព្រៃដោយខ្លួនឯងជាច្រើនលើក ច្រើនសារដើម្បីទប់ស្កាត់បទល្មើសកាប់ឈើខុសច្បាប់នៅក្នុងតំបន់នេះក៏ដោយ ក៏ការទប់ស្កាត់នៅតែគ្មានប្រសិទ្ធិភាព ដោយសារកង្វះការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច។
លោកកឹម សុខនគឺជាតំណាងសហគមន៍ព្រៃឡង់ម្នាក់នៅក្នុងតំបន់នេះ។
«តាមពិតគឺជាតួនាទីរបស់អាជ្ញាធរ តួនាទីរបស់សមត្ថកិច្ច ដូចជារដ្ឋបាលព្រៃឈើ។ គាត់ត្រូវមានមុខជំនាញ ព្រោះគាត់ស៊ីប្រាក់ខែ បម្រើការងារ ដូចជាទប់ស្កាត់បទល្មើសអាណាធិបតេយ្យចូលក្នុងតំបន់ព្រៃឡង់។ ប៉ុន្តែគាត់បែរជាបម្រើផលប្រយោជន៍ឲ្យក្រុមហ៊ុនទៅវិញ»។
អាជ្ញាធរ កន្លងមក តែងបដិសេធការចោទប្រកាន់របស់ប្រជាសហគមន៍ ហើយបានលើកឡើងថា រដ្ឋាភិបាលផ្តល់ដីនិងព្រៃសម្បទានដល់ក្រុមហ៊ុនឯកជននៅក្នុងតំបន់ព្រៃឡង់នេះគឺដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជួយបង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ ដូចជាឲ្យពួកគេធ្វើជាកម្មករក្រុមហ៊ុនទាំងនោះជាដើម។
ប៉ុន្តែប្រជាសហគមន៍នៅទីនេះ ដោយរួមទាំងលោកហ៊ាន ឈិតផង និយាយថាពួកគេមិនចង់ធ្វើជាកម្មករស៊ីឈ្នួលឲ្យក្រុមហ៊ុនឯកជនណាមួយទេ។
«ធ្វើកម្មករ បើខ្លួននៅក្មេងចេះតែធ្វើកើត ចុះបើខ្លួនចាស់ដូចអស់ខ្ញុំនេះ ដេកចាំតែពេលងាប់។ រកអីស៊ី រកអីច្រក ធ្វើអី បានអី?»
លោកហ៊ាន ឈិតនិយាយបន្ថែមថា លោកទទូចស្នើឲ្យរដ្ឋាភិបាលជួយការពារព្រៃឡង់ដើម្បីឲ្យប្រជាសហគមន៍នៅតំបន់នេះ ដោយរួមទាំងក្រុមគ្រួសាររបស់លោកផង អាចបន្តជីវិតរស់នៅរបស់ខ្លួន និងកូនចៅពួកគេបានតទៅមុខទៀត៕