Reutersភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានធ្វើព្រះបរមរូបព្រះបរមកោដ្ឋអតីតព្រះមហាក្សត្រនរោត្តមសីហនុ ដែលសម្ពោធកាលពីថ្ងៃសុក្រនេះ ក្រោយពីព្រះអង្គសោយទិវង្គតបានមួយឆ្នាំ។
ព្រះមហាក្សត្របរមនាថ នរោត្តម សីហមុនី បានបើកសម្ពោធព្រះបរមរូបសម្តេចឪ នៅក្បែរវិមានឯករាជ្យនៅភ្នំពេញ។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន មន្ត្រីរាជរដ្ឋាភិបាលច្រើនរយនាក់ សមាជិកសភា និងសមាជិកព្រឹទ្ធសភា បានចូលរួមពិធីសម្ពោធន៍ព្រះបរមរូបដែលធ្វើកាលពីថ្ងៃទី២២កុម្ភៈ ដោយចំណាយទឹកប្រាក់ជាង១លានដុល្លារ។ ព្រះបរមរូបនេះធ្វើពីស្ពាន់ ហើយមានកម្ពស់២៧ម៉ែត្រ។
ព្រះសង្ឃបានសូត្រមន្តថ្វាយព្រះពរ និងបួងសួងដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមកោដ្ឋ។
ក្រុមកាយឫទ្ធ ដែលចូលរួមក្នុងពិធីនេះ បាននិយាយថា ព្រះបរមរូបនេះមានសារៈសំខាន់ដើម្បីរំឭកអំពីព្រះរាជបូជនីយកិច្ចព្រះបរមកោដ្ឋដល់ប្រទេសកម្ពុជា។
សាមុត ពិសិដ្ឋ ដែលជាកាយឫទ្ធ និយាយថា៖
«ព្រះបាទនរោត្តមសីហនុជាបិតាឯករាជ្យជាតិខ្មែរ ដូច្នេះយើងជាកូនខ្មែរទាំងអស់ យើងត្រូវគោរពវិញ្ញាណក្ខន្ធរបស់គាត់។ បើអត់គាត់ ប្រជារាស្ត្រយើងមិនអាចរីកចម្រើនដូចសម័យឥឡូវទេ»។
ព្រះបរមកោដ្ឋបានទាមទារឯករាជ្យពីអាណានិគមន៍បារាំងក្នុងឆ្នាំ១៩៥៣។ ព្រះអង្គមិនអាចសង្គ្រោះប្រទេសកម្ពុជាពីសង្គ្រាមវៀតណាមបានទេ ក្នុងការដឹកនាំរបស់ព្រះអង្គ ហើយដែលអ្នករិះគន់និយាយថា បណ្តាលឲ្យប្រទេសកម្ពុជាមានចលាចល និងមានបដិវត្តន៍វាលពិឃាតរបស់ខ្មែរក្រហម។
ទោះជាយ៉ាងក្តី ពលរដ្ឋខ្មែរភាគច្រើនគោរព កោតសសើរព្រះអង្គ។ អ្នករិះគន់ព្រះអង្គមានតិចតួចប៉ុណ្ណោះ។
ច័ន្ទ វល័ក្ខ ជាកាយឫទ្ធម្នាក់ទៀត និយាយថា៖
«រូបចំណាកនេះគឺព្រះអង្គបានឈរ ហើយញញឹម គឺមានន័យថា ឈរផ្តល់ការលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តឲ្យកូនចៅមានការរួបរួមសាមគ្គីគ្នា»។
សម្តេចឪនរោត្តមសីហនុបានសោយទិវង្គតនាព្រះជន្ម៩០ព្រះវស្សា កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១២នៅប្រទេសចិន។
រដ្ឋាភិបាលបានកំណត់ថា ថ្ងៃ១៥តុលាជាថ្ងៃបុណ្យជាតិ ហើយថា ពិធីបួងសួងព្រះរបមកោដ្ឋនឹងធ្វើនៅថ្ងៃបុណ្យខួប១ឆ្នាំ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ

Your browser doesn’t support HTML5