ភ្នំពេញ —
ជនរងគ្រោះដោយការរំលោភយកដីធ្លីនៅតំបន់បឹងកក់នៅថ្ងៃសុក្រនេះបានដើរដង្ហែរញត្តិទៅស្ថានទូតនានានិងស្ថាប័នអន្តរជាតិដើម្បីស្វែងរកអន្តរាគមន៍ឱ្យមានការដោះលែងសកម្មជនសិទ្ធិដីធ្លីនិងកម្មករដែលត្រូវបានឃុំខ្លួនចំនួន២៣នាក់ក្នុងពេលអាជ្ញាធរបង្ក្រាបបាតុកម្មរបស់ក្រុមកម្មករកាលពីដើមខែនេះ។
ក្រុមបាតុករបានស្រែកថា៖
«សហគមន៍បឹងកក់មកថ្ងៃនេះគឺគ្រាន់តែចង់ឱ្យមានអន្តរាគមន៍ពីស្ថានទូតនានាដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យដែលគោរពសិទ្ធិមនុស្សឱ្យដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងកម្មករទាំង២៣នាក់»។
បាតុករដែលភាគច្រើនជាអ្នកភូមិមកពីសហគមន៍បឹងកក់ប្រហែល៧០នាក់ដែលភាគច្រើនជាស្ត្រីបានបិទរូបថតអ្នកជាប់ឃុំទាំង២៣នាក់នៅលើក្បាល និងពាក់អាវធ្វើពីក្រដាសដែលសរសេរសារទាមទារឱ្យដោះលែងអ្នកទាំងនោះជាបន្ទាន់។ ពួកគេបានកាន់ទង់ជាតិប្រទេសកម្ពុជា ទង់ជាតិអង្គការសហប្រជាជាតិ និងទង់ជាតិប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនានាដែលមានស្ថានទូតនៅកម្ពុជា ហើយដង្ហែរយកញ្ញត្តិរបស់ខ្លួនទៅដាក់នៅស្ថានទូតសហរដ្ឋអាមេរិក ជប៉ុន បារាំង អង់គ្លេស អាល្លឺម៉ង់ ស្ថានទូតកូរ៉េខាងត្បូង សហគមន៍អឺរ៉ុប និងធនាគារពិភពលោក។
អ្នកស្រីទេព វន្នី អ្នកដឹកនាំការតវ៉ានិងជាជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំរបស់អង្គការVital Voices រំពឹងថាអន្តរាគមន៍របស់ស្ថានទូតបរទេសនិងស្ថាប័នអន្តរជាតិជាការដាក់សម្ពាធដ៏មានប្រសិទ្ធភាពមួយឱ្យមានការដោះលែងអ្នកជាប់ឃុំទាំងនោះ។
«ខ្ញុំសង្ឃឹមនិងជឿជាក់១០០ភាគរយតែម្តងថាពួកគាត់នឹងដាក់សម្ពាធលើរដ្ឋាភិបាលមិនទាន់គ្រប់លក្ខណៈហ្នឹងឱ្យមានការដោះលែងមនុស្សទាំង២៣នាក់ ព្រោះស្ថានទូតទាំងអស់ហ្នឹងសុទ្ធសឹងតែជាស្ថានទូតដែលគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដូច្នេះដើម្បីធ្វើគំរូដល់ប្រទេសកម្ពុជាដែលកំពុងដើរផ្លូវខុសពីមាគ៌ាច្បាប់និងសិទ្ធមនុស្សនោះដាច់ខាតត្រូវតែដាក់សម្ពាធឱ្យមានការដោះលែងជាបន្ទាន់»។
យ៉ាងណាក៏ដោយការធ្វើបាតុកម្មនិងដើរហែរក្បួននេះពុំមានការរារាំងពីកងកម្លាំងមានសមត្ថកិច្ចទេ ទោះបីជានាពេលថ្មីៗនេះរដ្ឋាភិបាលបានដាក់កំហិតមិនឱ្យមានការជួបជុំជាសាធារណៈលើសពី១០នាក់ក៏ដោយ។
បាតុករទាំង២៣នាក់ដែលត្រូវបានចាប់ខ្លួននិងកំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តកំពង់ចាម រួមមានលោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកចាន់ ពុទ្ធិស័ក្ក សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជាផងដែរ។ ពួកគេត្រូវបានចាប់ខ្លួនក្នុងការបង្ក្រាបបាតុកម្មទាមទារដំឡើងប្រាក់បៀវត្សរ៍របស់កម្មកររោងចក្រនៅថ្ងៃទី២និងទី៣ខែមករានេះ។ ការបង្ក្រាបដ៏ហិង្សានេះក៏នាំឱ្យមានមនុស្សស្លាប់ចំនួន៥នាក់និងរបួសជាច្រើននាក់ផ្សេងទៀត។
អ្នកស្រី ទេព វន្នី បានអះអាងថាអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ។
«ពួកគាត់ទាំងនោះមិនបានខុសនិងមានទោសដូចការចោទប្រកាន់របស់ទ័ពឆ័ត្រយោងពិសេស៩១១ដែលបានប្រើអំពើហិង្សាលើពួកគាត់ហើយ ហើយចាប់ពួកគាត់ទៀត។ ដូច្នេះពួកយើងទាំងអស់គ្នានៅតែមានសង្ឃឹមនិងទាមទារឱ្យដោះលែងពួកគាត់ឱ្យបានឆាប់ៗក្នុងថ្ងៃខាងមុខនេះ»។
តំណាងស្ថានទូតនីមួយៗបានចេញមកទទួលញ្ញត្តិនិងសន្យាឆ្លើយតបនឹងសំណើនេះនៅថ្ងៃខាងមុខ។
លោក ខេង ទីតូ អ្នកនាំពាក្យនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថាក្រុមកម្លាំងមានសមត្ថកិច្ចគ្រាន់តែបំពេញភារកិច្ចអនុវត្តច្បាប់តែប៉ុណ្ណោះចំពោះការចាប់ខ្លួនមនុស្សទាំង២៣នាក់នោះ។
«ខ្ញុំជាមន្ត្រីកងរាជអាវុធហត្ថជាមន្ត្រីអនុវត្តច្បាប់ យើងបានត្រឹមតែបញ្ជូនជនសង្ស័យទៅតុលាការដើម្បីឱ្យតុលាការស្រាវជ្រាវថាតើគាត់មានកំហុសបែបណា។ ការចាត់ការបែបណានោះជាសមត្ថកិច្ចរបស់តុលាការ»។
ប៉ុន្តែលោកស្រីសែម ស័ក្តកូឡា ចៅក្រមស៊ើបសួរដែលកាន់សំណុំរឿងនេះមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
ការបន្តឃុំខ្លួនជនរងគ្រោះទាំង២៣នាក់នោះនៅទីដាច់ស្រយ៉ាលក្រៅរាជធានីភ្នំពេញក៏ទទួលរងការរិះគន់យ៉ាងខ្លាំងផងដែរពីលោកសូរិយ៉ា ស៊ូប៊ែឌីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិក្នុងពេលដែលគាត់បានបញ្ចប់បេសកកម្មស្វែងយល់ការពិតនៅកម្ពុជា៕