ការសិក្សាថ្មីមួយដែលបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា មនុស្សប្រហែលម្នាក់ក្នុងចំណោម៣នាក់ដែលបានធ្វើតេស្តមានជំងឺកូវីដ១៩បានរាយការណ៍ថាមានរោគសញ្ញារយៈពេល២ខែក្រោយមក។
ការសិក្សានេះដែលធ្វើឡើងនៅក្នុងទីក្រុង Long Beach រដ្ឋCaliforniaបានរកឃើញថា ១ភាគ៣នៃអ្នកដែលបានធ្វើតេស្តមានជំងឺកូវីដ១៩បានរាយការណ៍យ៉ាងហោចណាស់មានរោគសញ្ញាជំងឺបណ្តាលមកពីវីរុសកូរ៉ូណារយៈពេល៤ឬច្រើនសប្តាហ៍ បន្ទាប់ពីការធ្វើតេស្តវិជ្ជមានមក។
មជ្ឈមណ្ឌល CDC បានរាយការណ៍ថាអត្រានេះមានកាន់តែច្រើនក្នុងចំណោមស្ត្រីជនជាតិស្បែកខ្មៅ មនុស្សអាយុលើសពី៤០ឆ្នាំហើយនឹងអ្នកដែលមានរោគសញ្ញានេះពីមុន។ មជ្ឈមណ្ឌល CDC បានហៅវាថារោគសញ្ញាជំងឺ«កូវីដរយៈពេលយូរ»៤ឬច្រើនសប្តាហ៍ចាប់តាំងពីការធ្វើតេស្តវិជ្ជមាននៃជំងឺនោះ។
New CDC MMWR finds people aged 18+ who tested positive for #COVID19, 1 in 3 reported at least 1 symptom 2 months after the positive test. Rates were higher among those 40 & older, females, those w/ pre-existing conditions, & Black people. More: https://t.co/kObue6VTyI pic.twitter.com/vBt614lUF9
— MMWR (@CDCMMWR) September 16, 2021
ចំពោះការសិក្សានេះមន្ទីរសុខាភិបាលនិងសុខមាលភាពពលរដ្ឋក្រុង Long Beach បាននិយាយជាមួយមនុស្ស៣៦៦នាក់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដោយជ្រើសរើសមនុស្សព្រាវៗចំណោមអ្នកធ្វើតេស្តពីរក្រុមដែលមានជំងឺកូវីដ១៩ចន្លោះថ្ងៃទី១ ខែមេសានិងថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០។
របាយការណ៍មួយទៀតដែលបានបោះពុម្ពផ្សាយក្នុងកាសែត The Guardian កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ពួកគ្រូពេទ្យនៅសហរដ្ឋអាមេរិកដែលព្យាបាលអ្នកជំងឺដែលមិនបានចាក់វ៉ាក់សាំងប្រឈម«ការហត់នឿយដោយក្តីមេត្តា»នៅពេលមានការផ្ទុះឡើងលើកទី៤នៃករណីជំងឺកូវីដ១៩នៅទូទាំងប្រទេស៕