បញ្ហាជនអន្តោប្រវេសន៍ជារឿងសំខាន់សម្រាប់ពលរដ្ឋក្នុងរដ្ឋ Florida
Your browser doesn’t support HTML5
រដ្ឋចំនួន ៥ ក្នុងសហរដ្ឋអាមេរិក បានរៀបចំការបោះឆ្នោតបឋមកាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។ បេក្ខជនដែលត្រូវគេស្មានទុកជាមុនគឺលោក Joe Biden និងលោក Donald Trump បានទទួលសន្លឹកឆ្នោតគាំទ្រគ្រប់គ្រាន់ហើយ ដើម្បីទទួលបានការតែតាំងពីគណបក្សរបស់ឥស្សរជនទាំងពីរ។ អតីតប្រធានាធិបតីលោក Trump បានបោះឆ្នោតក្នុងរដ្ឋ Florida ដែលជារដ្ឋដែលលោករស់នៅ។ អ្នកយកព័ត៌មានវីអូអេអ្នកស្រី Carolyn Presutti បានទៅទីនោះនិងធ្វើសេចក្តីរាយការណ៍ជុំវិញបញ្ហាដ៏ធំមួយនៅទីនោះ គឺបញ្ហាជនអន្តោប្រវេសន៍។ លោកជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕