រឿង​ក្តី​កាំភ្លើង​របស់​លោក Hunter Biden ត្រូវបាន​ច្រាន​ចោល បន្ទាប់​ពី​លោក​ប្រធានាធិបតី​ Joe Biden លើក​លែង​ទោស

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden and son Hunter Biden stepping out of a bookstore while shopping in Nantucket, Massachusetts on November 29, 2024.

ចៅក្រម​សហព័ន្ធ​មួយ​រូប​បាន​ច្រាន​ចោល​រឿង​ក្តី​កាំភ្លើង​ប្រឆាំង​លោក Hunter Biden កាលពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​លោក​ប្រធានាធិបតី Joe Biden បាន​លើក​លែង​ទោស​ដល់​កូន​ប្រុស​របស់​លោក។​

ចៅក្រមសាលាដំបូងសហព័ន្ធ​អ្នកស្រី Maryellen Noreika បាន​បិទ​រឿង​ក្តី​នេះ​មួយ​សប្តាហ៍​មុន​លោក Hunter Biden ត្រូវ​កាត់​ទោស។ លោក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​២៥ឆ្នាំ ទោះបី​ជា​នេះ​ជាបទ​ល្មើស​លើក​ទី១​របស់​លោក​ដែល​លោក​ទំនង​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ខ្លី​ជាងនេះ​ឆ្ងាយ​ឬ​អាច​ជៀស​ការ​ជាប់​ពន្ធនាគារ​ទាំងស្រុង​តែម្តង។​

ក្រុម​រដ្ឋអាជ្ញា​ប្រឆាំង​នឹង​ការ​ច្រាន​ចោល​រឿង​ក្តីនេះ ដោយ​ប្រកែក​ក្នុង​ឯកសារ​តុលាការ​ថា ការ​លើកលែង​ទោស​មួយ​មិន​គួរ​ណា​អាច​លុប​ចោទ​រឿង​ក្តី​ ប្រៀបដូច​មិន​បានកើត​មាន​ឡើង​ទាល់​តែ​សោះ​នោះទេ។ លោក Hunter Biden ត្រូវបាន​ផ្តន្ទាទោស​លើ​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​៣ បន្ទាប់​ពី​លោក​បាន​និយាយ​កុហក​លើ​ឯកសារ​សហព័ន្ធ​មួយ​អំពី​ការ​ទិញ​កាំភ្លើង​នៅ​រដ្ឋ Delaware ដោយ​និយាយ​ថា​លោក​មិន​មែន​ជា​អ្នកប្រើប្រាស់​គ្រឿង​ញៀន​ទេក្នុង​ឆ្នាំ២០១៨ ដែល​ជាអំឡុងពេល​មួយ​ដែល​លោក​បាន​ទទួល​ស្គាល់​ថា​លោក​ញៀន​ថ្នាំ៕