ភ្នំពេញ —
នៅក្នុងពេលកំពុងរង់ចាំបង្កើតរដ្ឋាភិបាលថ្មី ក្រោយពីការបោះឆ្នោតកាលពីចុងខែមុន រដ្ឋាភិបាលកំពុងចាំផ្ទះបានសម្រេចចិត្តដំឡើងប្រាក់បៀវត្សមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាបបំផុតឲ្យបាន៣២០០០០រៀល។
ប្រាក់ខែនេះប្រហាក់ប្រហែលនឹង៨០ដុល្លារអាមេរិក។ ក៏ប៉ុន្តែមន្ត្រីសង្គមស៊ីវិលបានហៅសេចក្តីសម្រេចនេះថា គ្រាន់តែជាការរៀបចំឆាកនយោបាយប៉ុណ្ណោះ។
នៅក្នុងអនុក្រិត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអង្គារទី៦ ខែសីហា ដែលវីអូអេសម្លេងសហរដ្ឋអាមេរិកទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា មន្ត្រីរាជការដែលមានក្របខណ្ឌ គនិងឃ និងកងកម្លាំងប្រដាប់អាវុធដែលមានឋានន្តរសក្តិទី២ និងទី៣ និងក្របខណ្ឌគ នឹងទទួលបានការដំឡើងប្រាក់ខែនេះចាប់ពីថ្ងៃទី១ខែកញ្ញាគឺបីសប្តាហ៍ទៀតនេះ។ ហើយការដំឡើងប្រាក់ខែនេះមិនបានរាប់បញ្ចូលប្រាក់បំណាច់ផ្សេងៗ ដែលមន្ត្រីទាំងនោះកំពុងទទួលបាននោះទេ។
បើយោងតាមប្រភពនានា មន្ត្រីរាជការដែលមានក្របខណ្ឌឃគឺជាប្រភេទកម្មករ និងបុគ្គលិករដ្ឋថ្នាក់ទាបតាមក្រសួងមន្ទីរនានា។ រីឯមន្ត្រីដែលមានក្របខណ្ឌគគឺជាមន្ត្រីដែលមានតួនាទីខ្ពស់ជាងនេះ ដូចជាគ្រូបឋមសិក្សា ឬមន្ត្រីដែលគ្មានសញ្ញាបត្រកម្រិតឧត្តមសិក្សា។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថា ការដំឡើងប្រាក់បៀវត្សមន្ត្រីរាជការនេះគឺជាទិសដៅទុកយូរមកហើយរបស់រដ្ឋាភិបាល។
លោកនិយាយថា៖ «នយោបាយដំឡើងប្រាក់បៀវត្សជាទិសដៅរបស់រដ្ឋាភិបាល តាំងពីកន្លងមកហើយ មិនមែនទើបពេលនេះទេ។ រាប់ឆ្នាំមកហើយ»។
មន្ត្រីរាជការក្នុងប្រទេសកម្ពុជាទទួលបានប្រាក់ខែទាបបំផុតចំនួន២០ម៉ឺនរៀល ឬស្មើនឹងប្រមាណជា៥០ដុល្លារអាមេរិក។ ក៏ប៉ុន្តែប្រាក់ខែនេះត្រូវបូករួមទាំងប្រាក់ខែគោលដែលមានត្រឹមតែជាងដប់ម៉ឺនរៀលតែប៉ុណ្ណោះ ផ្សំជាមួយនឹងប្រាក់បំណាច់ផ្សេងៗទៀត។
គណបក្សជំទាស់ និងសមាគមគ្រូបង្រៀនឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានទាមទារឲ្យមានការដំឡើងប្រាក់ខែដល់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាបបំផុតឲ្យបានមួយលានរៀលក្នុងរយៈពេលចុងក្រោយនេះ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានច្រានចោលជាញឹកញាប់ថា រដ្ឋាភិបាលមិនមានលទ្ធភាពដំឡើងប្រាក់ខែដល់កម្រិតនេះទេ ខណៈដែលរដ្ឋាភិបាលកំពុងមានគោលនយោបាយដំឡើងប្រាក់បៀវត្សដល់មន្ត្រីរបស់ខ្លួនចំនួន២០ភាគរយជារៀងរាល់ឆ្នាំ។
គេមិនដឹងថា ការដំឡើងប្រាក់ខែដល់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធនៅពេលនេះកើនបានប៉ុន្មានភាគរយនោះទេ។
ប៉ុន្តែបើតាមលោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជាឲ្យដឹងថា ការដំឡើងប្រាក់ខែលើកនេះគឺជាការដំឡើងប្រាក់ខែចំនួនប្រហាក់ប្រហែល៥០ភាគរយនៃប្រាក់ខែគោលដែលជាការដំឡើងមិនធ្លាប់មានទាល់តែសោះ។
ការសម្រេចដំឡើងប្រាក់ខែនេះធ្វើឡើង ក្រោយពីគណបក្សជំទាស់បានដាក់ចេញនូវគោលនយោបាយរបស់ខ្លួនថា មន្ត្រីរាជការនឹងត្រូវដំឡើងប្រាក់ខែដល់មួយលានរៀល ឬស្មើនឹង២៥០ដុល្លារអាមេរិកទាបបំផុត ហើយកម្មករនឹងត្រូវដំឡើងប្រាក់ខែឲ្យដល់១៥០ដុល្លារអាមេរិកក្នុងមួយខែដែរ។
ហើយការសម្រេចនេះស្ថិតក្នុងបរិបទដែលលោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យមានការធ្វើបាតុកម្មដ៏ធំដើម្បីប្រឆាំងលទ្ធផលបោះឆ្នោតដែលលោកចោទថា មានភាពមិនប្រក្រតីនិងដើម្បីទម្លាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញពីដំណែង។
លោករ៉ុង ឈុនបានហៅការដំឡើងប្រាក់ខែនេះថា ជាវិធានការយ៉ាងតក់ក្រហល់របស់រដ្ឋាភិបាល។
លោកនិយាយថា៖ «ការដំឡើងបៀវត្សយ៉ាងតក់ក្រហល់បែបនេះគ្រាន់តែជារូបភាពនយោបាយតែប៉ុណ្ណោះ មិនមែនជាចេតនាចង់ដំឡើង ចង់ដោះស្រាយឲ្យគ្រូបង្រៀន មន្ត្រីនៅក្រោមឱវ៉ាទនោះទេ ពីព្រោះយើងធ្លាប់ធ្វើការទាមទារជារឿយៗ គេតែងតែបដិសេធថា គ្មានលុយ ហើយបើឡើងទៅ វាធ្វើឲ្យប៉ះពាល់និងចលាចលសព្វបែបយ៉ាង»។
ទោះជាបែបនេះ លោកផៃ ស៊ីផានបានច្រានចោលសេចក្តីរិះគន់ដែលថា ការដំឡើងប្រាក់ខែមន្ត្រីរាជការនិងកងប្រដាប់អាវុធនៅពេលនេះជារឿងនយោបាយនោះ។ ប៉ុន្តែលោកបានបង្ហើបថា រដ្ឋាភិបាលបានបង្ហាញអំពីវិធានការដំឡើងប្រាក់ខែពិតប្រាកដ ស្របពេលដែលគណបក្សជំទាស់ទើបតែបានសន្យា។
យ៉ាងណាក៏ដោយ សេចក្តីសម្រេចនេះធ្វើឡើងក្នុងអំឡុងពេលអន្តរកាលក្នុងពេលដែលប្រទេសកម្ពុជានឹងត្រូវបង្កើតរដ្ឋាភិបាលថ្មីក្រោយពីការបោះឆ្នោតសកលកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣នេះ។
លោកសុខ សំអឿន សាស្ដ្រាចារ្យច្បាប់ និងជានាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាហៅកាត់ថា CDP មានប្រសាសន៍ថារដ្ឋាភិបាលចាំផ្ទះអាចមានសិទ្ធិសម្រេចកិច្ចការសំខាន់បែបនេះ បើសិនជាមានលទ្ធភាពអំណោយផលតាមគោលការណ៍ច្បាប់។
កាលពីថ្ងៃអង្គារទី៦ខែសីហាដែរ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនបានប្រកាសឲ្យមានការពិចារណាអំពីការដំឡើងប្រាក់ខែកម្មកររោងចក្រនានាផងដែរ៕