លោក ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកដំបូងទៅកាន់បណ្តាមេដឹកនាំអាស៊ាននិងពិភពលោក
Your browser doesn’t support HTML5
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះ បានមកដល់ទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ។ នេះជាលើកដំបូងនៃការចូលរួមកិច្ចប្រជុំថ្នាក់តំបន់មួយ ដែលលោកនឹងបង្ហាញមុខទៅមេដឹកនាំពិភពលោកផ្សេងទៀត។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីទីក្រុងហ្សាការតា៕