ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy មានគម្រោងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបនៅថ្ងៃពុធនេះជាមួយប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen នៅរដ្ឋCalifornia។
ការពិភាក្សាដែលគ្រោងទុកបានជំរុញឱ្យមានការជំទាស់ប្រឆាំងពីប្រទេសចិននិងការគំរាមកំហែងការចាត់វិធានការតបតវិញ។
កាលពីឆ្នាំមុន លោកស្រី Tsai បានធ្វើជាម្ចាស់ផ្ទះរៀបចំទទួលដែលកាលនោះគឺលោកស្រី Nancy Pelosi ប្រធានរដ្ឋសភានៅកោះតៃវ៉ាន់ ហើយចិនបានបញ្ចេញប្រតិកម្មដោយធ្វើសមយុទ្ធយោធាបាញ់គ្រាប់កាំភ្លើងពិតៗដ៏ធំបំផុតរបស់ខ្លួនដែលមិនធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍នៅជុំវិញកោះតៃវ៉ាន់។
ចិនបានចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនផ្ទាល់ ហើយស្ថានកុងស៊ុលរបស់ចិននៅក្នុងទីក្រុង Los Angeles បាននិយាយមុនជំនួបនៅថ្ងៃពុធនេះថាលោកស្រី Tsai ធ្វើការចរចាដូចនេះដើម្បី
«ជាការសម្តែងនយោបាយ»។
ដំណើរទស្សនកិច្ចរបស់លោកស្រី Tsai ទៅកាន់រដ្ឋ California កើតមានឡើងបន្ទាប់ពីការឈប់សំចតនៅក្នុងតំបន់អាមេរិកឡាទីនជាទីកន្លែងដែលលោកស្រីបានទៅបំពេញទស្សនកិច្ចប្រទេសមួយចំនួនតូចដែលជាសម្ព័ន្ធមិត្តរបស់កោះតៃវ៉ាន់ដូចជាប្រទេសបេលី និងហ្គាតេម៉ាឡា។ ប្រទេសហុងឌុយរ៉ាស់កាលពីពេលថ្មីៗនេះបានប្រកាសថាខ្លួនបានកាត់ផ្តាច់ចំណងទាក់ទងជាមួយកោះតៃវ៉ាន់ទៅគាំទ្រចិនវិញ។
ព័ត៌មានទាក់ទង៖ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីបារម្ភថា អាចនឹងមាន«សង្គ្រាមជាយថាហេតុ»រវាងអាមេរិកនិងចិនលោក Jerome Cohen ជាសាស្ត្រាចារ្យចូលនិវត្តន៍នៅឯសាលាច្បាប់នៅសាកលវិទ្យាល័យ New York បានប្រាប់វីអូអេថា ដោយមានជំនួបរបស់លោក McCarthy នៅក្នុងរដ្ឋ California លោកស្រី Tsai បានទទួលផ្នែកការទូតច្រើនជាងលោក McCarthyនៅតៃវ៉ាន់ហើយនឹងធ្វើឱ្យមានការឆ្លើយតបយ៉ាងខ្លាំងដូចដែលចិនបានធ្វើដល់ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi។
លោក Cohen បានប្រាប់វីអូអេផ្សាយជាភាសាចិនកុកងឺថា៖ «មិនត្រូវមានប្រតិកម្មខ្លាំងពីរដ្ឋាភិបាលក្រុងប៉េកាំងទេ។ ការណ៍នេះធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិនហាក់ដូចកាន់តែអាក្រក់ឡើងនៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគួរតែព្យាយាមធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង»។
លោក Robert Ross ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅឯមហាវិទ្យាល័យ Boston បានប្រាប់វីអូអេផ្សាយជាភាសាចិនកុកងឺថាជំនួបនៅថ្ងៃពុធនេះមិនចាំបាច់តែទទួលបានលទ្ធផលជាក់លាក់អ្វីនោះទេ។
លោក Ross បាននិយាយទៀតថា៖ «ចំពោះលោកស្រីប្រធានាធិបតី Tsai Ing-wen ជំនួបនេះគឺអំពីការបង្កើតវត្តមាននៅក្នុងពិភពលោក បង្កើតវត្តមានរបស់លោកស្រីជាមេដឹកនាំតៃវ៉ាន់ហើយនឹងការជោគជ័យរបស់លោកស្រីនៅក្នុងជំនួបជាមួយមេដឹកនាំអាមេរិក។ ចំពោះប្រធានរដ្ឋសភាសហរដ្ឋអាមេរិកវិញ គោលបំណងរបស់លោកគឺបង្កើតកេរ្តិ៍ឈ្មោះថាជាអ្នកគាំទ្រកោះតៃវ៉ាន់ហើយនឹងជាមនុស្សម្នាក់ដែលជំទាស់ប្រឆាំងចិន។
ជំនួបជាមួយលោកស្រីប្រធានាធិបតីតៃវ៉ាន់អនុញ្ញាតឱ្យលោក McCarthyនិយាយថា៖ «ខ្ញុំកំពុងក្រោកឈរប្រឆាំងនឹងចិន។ ពួកគេមិនចង់ឱ្យខ្ញុំធ្វើដូច្នេះទេ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែធ្វើ»៕
វីអូអេផ្សាយជាភាសាចិនកុកងឺផ្តល់ព័ត៌មានខ្លះដល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFPនិងទីភ្នាក់ងារសារព័ត៌មាន Reuters