ជន​រងគ្រោះ​មាន​សង្ឃឹម​កាន់​តែ​តិចៗ​ចំពោះ​ការ​ផ្តល់​យុត្តិធម៌​របស់​សាលាក្តី​ខ្មែរ​ក្រហម

រូបថត​នៃ​​ជន​រងគ្រោះ​សម័យ​ខ្មែរ​ក្រហម​ដែល​ជា​អ្នក​ទោស​គុក​ទួលស្លែង។

Your browser doesn’t support HTML5

ជន​រងគ្រោះខ្មែរ​ក្រហម​មាន​សង្ឃឹម​កាន់​តែ​តិចៗ

វ៉ាស៊ីនតោន៖ ក្រុម​ជន​រងគ្រោះ​អន្ទះសារ​ចង់​បាន​យុត្តិធម៌​ឆាប់​នៅ​ពេល​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម​កំពុង​ជួប​ប្រទះ​រឿង​ខ្វះ​ថវិកា​និង​ការ​ស្លាប់​របស់​ជនជាប់​ចោទ​អៀង សារី ដោយ​ព្រមាន​ថា​ ប្រសិន​បើ​គ្មាន​ការ​កាត់​ទោស​ជន​ជាប់ចោទ​ទាក់ទង​នឹង​ការ​សម្លាប់​មនុស្ស​ជាង​មួយ​លាន​នាក់​ទេ​ ប្រជាជន​ខ្មែរ​ជា​ជន​រងគ្រោះ​លែង​មាន​សង្ឃឹម​លើ​វិស័យ​ច្បាប់​ទៀត​ហើយ។​ នេះ​ជា​ការ​អះអាង​របស់​លោក​ ស៊ុំ រិទ្ធី ​អ្នក​រួច​ជីវិត​ម្នាក់​ពី​របប​ខ្មែរ​ក្រហម​ហើយ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ខែ​មេសា​ឆ្នាំ​២០១៣។

កញ្ញា ​សេង​ ធារី និង​លោក​ ស៊ុំ រិទ្ធី ស្តាប់​សំណួរអ្នក​ស្តាប់​វីអូអេ​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែ​មេសា។

ដោយ​ឡែក​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នោះ​ដែរ ​កញ្ញា ​សេង​ ធារី ជា​ជន​រងគ្រោះ​ម្នាក់​ ទៀត​ដែល​ដក​ពាក្យ​ប្តឹង​ដោយសារ​មិន​ជឿ​លើ​តុលាការ​ថ្លែង​ថា ​អាច​រក​យុត្តិធម៌​ បាន​សម្រាប់​នាង​ទេ។​ កញ្ញា ​សេង ធារី​ បាន​បញ្ជាក់​ថា​ អ្វី​ដែល​តុលាការ​បាន​ធ្វើ​ នៅ​ពេល​នេះ​មិន​អាច​ផ្តល់​ព័ត៌មាន​ដល់​ជន​រងគ្រោះ​ដូច​ការ​ផ្តល់​ព័ត៌មាន​ពិត​ របស់​វីអូអេ​ទេ។ ​កញ្ញា​ សេង ធារី​ ចាត់​ទុក​ថា​ តុលាការ​នេះ​ជា​ថ្លុក​ល្ខោន​និង​ជា​ វេទិកា​នយោបាយ​ហើយ​កាន់​តែ​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ថែម​ទៀត៕

តើ​អ្នក​មាន​ក្តី​សង្ឃឹម​កម្រិត​ណា​ដែរ​ចំពោះ​យុត្តិធម៌​ដែល​នឹង​ផ្តល់​ឲ្យ​ដោយ​តុលាការ​ខ្មែរ​ក្រហម?