ពួកបាតុករកោះ ហុងកុង មួយក្រុមចុងក្រោយ បានស្រែកថា «ពួកយើងនឹងត្រឡប់មកវិញ» កាលពីថ្ងៃព្រហស្បត៍ នៅពេលដែលកងនគរបាលបានដករបាំងផ្លូវដែលនៅសល់ពីសង្កាត់ពាណិជ្ជកម្ម នៅពេលមានបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ អស់រយៈពេលជិត ៣ខែ។
ក្រុមបាតុករមិនបានប្រឆាំងទេ នៅពេលភ្នាក់ងារប៉ូលិសចាប់ខ្លួនពួកគេ និងក្រុមកម្មករបានដកយករបាំងផ្លូវ tនិងតង់សំពត់ចុងក្រោយចេញពីតំបន់ពាណិជ្ជកម្មនោះ។
ពួកបាតុករបានសរសេរពាក្យថា «យើងនឹងត្រឡប់មកវិញ»នៅលើផ្លូវនិងបាឡុង។
ក្រុមបាតុករជាច្រើនម៉ឺននាក់បានមកបោះតង់សំពត់ស្នាក់នៅទីនេះអស់រយៈពេលជិត ៣ខែ រហូតទាល់តែ តុលាការបានបញ្ជាឲ្យពួកគេចាកចេញពីតំបន់នេះ៕