Hello VOA៖ នយោបាយទឹកនៅតំបន់មេគង្គនិងជម្រើសកម្ពុជាទៅថ្ងៃអនាគត
Your browser doesn’t support HTML5
កម្ពុជាដែលមានសេដ្ឋកិច្ច ភូមិសាស្ត្រ និងកម្លាំងនយោបាយ ដេញពីក្រោយបណ្ដាប្រទេសនានាតាមខ្សែទឹកទន្លេមេគង្គ អាចនឹងរងបញ្ហាប្រឈមក្នុងការអនុវត្ត«នយោបាយទឹក»ដើម្បីធានាសន្ដិសុខទឹកក្នុងប្រទេសខ្លួនទៅថ្ងៃអនាគត។ នេះជាការលើកឡើងរបស់កញ្ញា ហ៊ន់ ច័ន្ទវត្តី និស្សិតថ្នាក់អនុបណ្ឌិត ជំនាញ វិទ្យាសាស្ត្រការពារជាតិ ការអភិវឌ្ឍ និងការទូត នៅសាកលវិទ្យាល័យ Durham ចក្រភពអង់គ្លេស ក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែ ក្រោមមូលបទ«អាស៊ាន» ដែលត្រូវបានចាក់ផ្សាយតាមរលកធាតុអាកាសកាលពីរាត្រីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ អ្នកស្រាវជ្រាវរូបនេះលើកជាសំណើឱ្យរដ្ឋាភិបាលកម្ពុជា គិតគូរចាត់ចែងទាំងយុទ្ធសាស្ត្រការទូត ធានាការបង្កើនតម្លាភាពទិន្នន័យនៃជលធាទន្លេ ទៅថ្ងៃមុខ និងរៀបចំគិតគូរគោលនយោបាយរយៈពេលវែងសម្រាប់ចាត់ចែងធនធានទឹករបស់ប្រទេស៕