Hello VOA៖ ការសម្រួលឱ្យពលករធ្វើឯកសារស្របច្បាប់អាចកាត់បន្ថយការចាប់ខ្លួនដោយប្រទេសគោលដៅ
Your browser doesn’t support HTML5
ពលករកម្ពុជាយ៉ាងហោចណាស់ជាងមួយលាននាក់ បាននិងកំពុងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ ពលករខ្មែរយ៉ាងច្រើននៅមិនទាន់ទទួលបានការការពារសមស្រប និងការគោរពសិទ្ធិជាមូលដ្ឋានក្នុងការរស់នៅរបស់ពួកគេឲ្យបានត្រឹមត្រូវនៅឡើយ។ ហើយជារឿយៗ គេតែងឮអំពីការចាប់ខ្លួនពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ។ កញ្ញា ទ្រី សុភា មន្រ្តីផ្នែកទេសន្តរប្រវេសន៍នៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា អាជ្ញាធរគួរសម្រួលឱ្យពលករខ្មែរដែលធ្វើចំណាកស្រុកទៅក្រៅប្រទេសទទួលបានឯកសារស្របច្បាប់ ដើម្បីកាត់បន្ថយការចាប់ខ្លួនដែលបណ្ដាលមកពីការធ្វើចំណាកស្រុកធ្វើការដោយគ្មានឯកសារ។ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA ពលករចំណាកស្រុក, ភ្នំពេញ, ២៥ សីហា ២០២២)