លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានជំរុញឱ្យស្ថានទូតខ្មែរនៅក្រៅប្រទេសជួយដោះស្រាយបញ្ហាស្រ្តីរងគ្រោះនានាដោយការបោកយកទៅរៀបការនៅក្រៅប្រទេសក្រោមលេសថា ទៅរកការងារធ្វើឱ្យបានត្រឹមត្រូវនិងផ្តល់ភាពថ្លៃថ្នូរចំពោះពួកគេឱ្យបានច្រើនជាងការគិតគូពីការពង្រឹងគណបក្សនៅក្រៅស្រុក។ លោកស្រីបានលើកឡើងក្នុងពេលដែលជនរងគ្រោះដោយសារការជួញដូរទៅប្រទេសចិនម្នាក់បានរាយការណ៍ថាខ្លួនត្រូវបានស្ថានកុងស៊ុលក្នុងទីក្រុងសៀងហៃមិនសូវយកចិត្តទុកដាក់ហើយទុកឱ្យដេកនៅលើចឹញ្ចើមថ្នល់ជាមួយនឹងស្រ្តីចំនួន៧នាក់ផ្សេងទៀតក្នុងពេលមករកសេវាជួយសង្គ្រោះចេញពីក្រុមគ្រួសារខាងបុរសចិនដែលបានបង្ខំខ្លួនឱ្យរៀបការជាមួយ៕(ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន ២៤ មីនា ២០១៦)
Your browser doesn’t support HTML5
Hello VOA៖ លោកស្រី មូរ សុខហួរ ថ្លែងថា ស្ថានទូតគួរជួយជនរងគ្រោះច្រើនជាងគិតពីបក្ស

នាងសៅ ថានី ជនរងគ្រោះដោយសារការជួញដូរទៅប្រទេសចិន។ (លឹម សុធី/VOA)