Hello VOA៖ តុលាការអន្តរជាតិចាត់វិធានការលើលោក Putin រឿងឧក្រិដ្ឋកម្មសង្ក្រាមលើបទចោទឈ្លានពានអ៊ុយក្រែន
Your browser doesn’t support HTML5
ទោះរុស្ស៉ី មានអំណាច «វេតូ» និង អំណាច«នុយក្លេអ៊ែរ» ដែលពិភពលោកខ្លាចមែន តែតុលាការអង្គការសហប្រជាតិនិងតុលាការអន្តរជាតិផ្សេងៗទៀតកំពុងចាត់វិធានការលើមេដឹកនាំរុស្ស៉ី ពីបទចោទប្រកាន់សង្ស័យថាសកម្មភាពរស្ស៉ីនេះនាំទៅដល់ការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្រ្គាម ក្នុងពេលឈ្លានពានប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ នេះបើតាមការអះអាងរបស់កញ្ញា សេង ធារី អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស និង ច្បាប់ នៅប្រទេសកម្ពុជា ដែលបានចូលរូមជាវាគ្មិនក្នុងកម្មវិធី ហេឡូ វីអូអេ (Hello VOA) នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ពីរាជធានីភ្នំពេញដែលរៀបចំដោយលោក សុខ ខេមរា នៃ វីអូអេ៕ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២)