Hello VOA៖ ផល​ប៉ះពាល់​នៃ​អវត្តមាន​គណបក្ស​ភ្លើង​ទៀន​លើ​ការ​​បោះ​ឆ្នោត​និង​ឆាក​នយោបាយ

Your browser doesn’t support HTML5

បើសិ​ន​ជា​ក្រុ​មប្រឹក្សា​ធម្មនុញ្ញ​សម្រេច​តម្កល់​សេចក្ដីសម្រេ​ច​ដ៏​ចម្រូង​ចម្រាស​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ​បដិសេធ​ការ​ចុះ​​ឈ្មោះ​​គណបក្ស​ភ្លើង​ទៀន​ពី​ការ​បោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី ២៣​ ខែកក្កដា​​ខាង​មុខ ​លទ្ធផល​ការ​បោះ​ឆ្នោត​អាច​​មិន​​ខុស​អី្វ​ពី​ឆ្នាំ​ ២០១៨ ឡើយ។ ​នេះ​បើ​តាម​ការ​លើ​ក​ឡើង​ក្នុង​កម្មវិធី​ហេឡូវី​អូអេ «អភិបាលកិច្ច​ល្អ»​ ប្រចាំ​ខែ​ឧសភា​ ឆ្នាំ ២០២៣ នេះ របស់​លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេស​អភិបាលកិច្ច​ ដែល​បាន​បកស្រាយ​អំពី​ផល​ប៉ះពាល់​នៃ​អវត្តមាន​គណបក្ស​ភ្លើង​ទៀន​លើ​ការ​បោះ​ឆ្នោត​និង​ឆាក​នយោបាយ៕ (អូន ឆេងប៉រ, Hello VOA, ភ្នំពេញ ២២ ឧសភា ២០២៣)