ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានបានមកជួបប្រជុំក្នុងទីក្រុងភ្នំពេញកាលពីពីរសប្តាហ៍មុនដើម្បីពិនិត្យមើលលើបញ្ហាសន្តិសុខក្នុងតំបន់។ ការប្រជុំបានបញ្ចប់ទៅដោយមិនបានចេញសេចក្តីប្រកាសរួមអ្វីទេ។ នេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្រ្តអាស៊ានក្នុងរយៈពេល៤៥ឆ្នាំនេះដែលមានព្រឹត្តិការណ៍ដូចនេះកើតឡើង ហើយស្របពេលដែលកម្ពុជាធ្វើជាប្រធានសមាគមនេះ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណរដ្ឋមន្ត្រីចូលរួមបកស្រាយបន្ថែមពីបញ្ហានេះ។