ការដោះលែងចំណាប់ខ្មាំងថៃដោយក្រុមហាម៉ាស់ធ្វើឱ្យមានការចាប់អារម្មណ៍ទៅលើពលករចំណាកស្រុក

Your browser doesn’t support HTML5

មកដល់ពេលនេះ ប្រជាជនថៃចំនួន ២៣ នាក់ដែលត្រូវបានក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងបានវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល ៥០ ថ្ងៃនៅក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែជាមួយនឹងប្រាក់ឈ្នួលទាបនៅស្រុកកំណើតនៅជនបទរបស់ពួកគេ អ្នកខ្លះត្រៀមខ្លួនត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញ បើទោះបីជាពួកគេជួបទុក្ខលំបាកក៏ដោយ។ អ្នកស្រី Vijitra Duangdee នៃ VOA រាយការណ៍ពីរឿងនេះពីតំបន់ Isan ប្រទេសថៃ។ អ្នកស្រី ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល។