ការផ្អាកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ប៉ះពាល់ដល់ផលិតផលស្រូវសាឡីនៅនីហ្សេរីយ៉ា
Your browser doesn’t support HTML5
ការដកខ្លួនរបស់រុស្ស៊ីចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ កំពុងប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់ប្រទេសនីហ្សេរីយ៉ា ដើម្បីក្លាយជាប្រទេសពឹងលើខ្លួនឯងក្នុងការផលិតស្រូវសាឡី។ កិច្ចព្រមព្រៀងនេះ បានអនុញ្ញាតឱ្យមានការដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីកំពង់ផែនានាក្នុងសមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែន។ ពេលនេះទំនិញនេះកំពុងខ្វះខាតនៅក្នុងប្រទេសនីហ្សេរីយ៉ា ខណៈប្រទេសនេះ កំពុងប្រឈមនឹងសមត្ថភាពផលិត ដោយសារការប្រែប្រួលអាកាសធាតុ និងបញ្ហាអសន្តិសុខ។ លោក Timothy Obiezu នៃវីអូអេ រាយការណ៍រឿងនេះពីរដ្ឋធានីអាប៊ូហ្សា ប្រទេសនីហ្សេរីយ៉ា។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕