ជនសង្ស័យ​ជា​ខ្មាន់​កាំភ្លើង​ក្នុង​ការបាញ់​ប្រហារ​ក្នុង​រដ្ឋ California ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន បាន​បាញ់​សម្លាប់​ខ្លួនឯង

Your browser doesn’t support HTML5

នៅ​យប់​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ខ្មាន់​កាំភ្លើង​ម្នាក់​បាញ់​ប្រហារ​នៅក្នុង​សាល​រាំ​មួយ​កន្លែង​ក្នុង​ទីក្រុង Monterey Park ក្នុង​រដ្ឋ California ដែល​មាន​ពលរដ្ឋ​អាស៊ី​រស់នៅ​ជាច្រើន។ មាន​មនុស្ស​យ៉ាងតិច​១០​នាក់​បាន​ស្លាប់​ដោយសារ​ការបាញ់​ប្រហារ​នោះ ហើយ​មនុស្ស​១០​នាក់​ផ្សេង​ទៀត​បាន​រងរបួស។ ក្រុម​មន្ត្រី​និយាយ​ថា ជនសង្ស័យ​ជា​ខ្មាន់​កាំភ្លើង​មាន​អាយុ​៧២​ឆ្នាំ ត្រូវ​បាន​រកឃើញ​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់​ដោយ​មាន​ស្នាម​គ្រាប់​កាំភ្លើង​ដែល​បាន​បាញ់​ខ្លួនឯង។ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​អំពី​មូលហេតុ​នៃ​ការបាញ់​ប្រហារ​នេះ។ អ្នកស្រី Genia Dulot នៃ​វីអូអេ​រាយការណ៍​អំពី​រឿង​នេះ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តី​ប្រែសម្រួល៕