ភ្នំពេញ —
ក្រុមឃ្លាំមើលកម្ពុជាដែលដឹកនាំដោយលោក រ៉ុង ឈុន នៅថ្ងៃច័ន្ទនេះបានបង្ហាញឯកសារមួយលើបញ្ហាដ៏រសើបទាក់ទងនឹងកោះត្រល់ដោយអះអាងថា ឯកសារនេះបញ្ជាក់ថាកោះនេះជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជានៅឡើយមុនពេលដែលរដ្ឋាភិបាលបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ទទួលស្គាល់ថា កោះត្រល់បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។
ការរកឃើញរបស់លោក រ៉ុង ឈុនបានដកស្រង់ចេញពីសៀវភៅភូមិវិទ្យាថ្នាក់ទី៧នៅក្នុងកម្មវិធី សិក្សារបស់ក្រសួងអប់រំដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ១៩៨៥តែបច្ចុប្បន្ននេះកម្មវិធីសិក្សារបៀបប្រវត្តិសាស្ត្រដ៏សំខាន់នេះមិនត្រូវលើកយកមកបញ្ចូលក្នុងកម្មវិធីសិក្សាទៀតទេ។
លោករ៉ុង ឈុនបាននិយាយថាសៀវភៅនេះលោកបានស្រាវជ្រាវរកឃើញដោយកម្រដែលបច្ចុប្បន្ននេះត្រូវបានបំផ្លាញចោលស្ទើរតែទាំងស្រុង។
សៀវភៅមេរៀនភូមិវិទ្យាថ្នាក់ទី៧ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលលោករ៉ុង ឈុនបានចែកផ្សាយជូនអ្នកកាសែតត្រង់ទំព័រទី១៥មិនបានបញ្ជាក់ថាកោះត្រល់ស្ថិតនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជាទេ។ ឯកសារដដែលគ្រាន់តែបានបញ្ជាក់ថាកោះដែលជារបស់ប្រទេសកម្ពុជាមួយចំនួនគឺកោះកុង ជាកោះធំជាងគេហើយកោះដែលនៅឯនាយស្ទើរកោះវាលរេញគឺមានបីក្រុម។ ឯកសារដដែលបន្ថែមថាប្រភេទកោះទីបីដែលនៅស្ទើរកោះវាលរិញដែលគេកំណត់រហូតដល់កោះត្រល់ មានកោះថ្មី និងកោះសេះតែមិនបញ្ជាក់ថាកោះត្រល់ស្ថិតក្នុងប្រភេទកោះទីបីនេះទេ។
លោករ៉ុង ឈុនប្រធានក្រុមឃ្លាំមើលកម្ពុជាបានសរសេរលិខិតមួយជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីស្នើសុំឱ្យលោកពិចារណាចំពោះពាក្យថាកម្ពុជាមិនអាចយកទឹកដីនិងកោះរបស់ខ្មែរពីការបាត់បង់ពីប្រទេសជិតខាងបានទេ។
លោកនិយាយថាកោះត្រល់មិនមែនបាត់កាលពីមុនសង្គមរាស្ត្រនិយមដែលដឹកនាំដោយសម្តេចឪនរោត្តមសីហនុទេគឺបានបាត់បង់ក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលបានចុះសន្ធិសញ្ញាបំពេញបន្ថែមកាលពីថ្ងៃ១០ខែតុលាឆ្នាំ២០០៥។
លោកនិយាយថា៖ «បើយើងមើលនៅក្នុងឯកសារកោះត្រល់បានបាត់បង់នៅក្នុងទសវត្សរ៍ទី៨០ពីព្រោះយើងបានឃើញហើយថាសូម្បីតែសៀវភៅមេរៀនក្រោមអាណានិគមរបស់យួនក៏បានលើកឡើងអំពីបញ្ហាកោះត្រល់ជូនកូនខ្មែរថាជាកោះរបស់យើងដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសុន្ទរកថារបស់លោករយៈពេល៥ម៉ោងនៅឯអគារដ្ឋសភាដែលជាការឆ្លើយតបនឹងសំណួររបស់លោកសុន ឆ័យអ្នកដំណាងរាស្រ្តគណបក្សប្រឆាំងអំពីបញ្ហាព្រំដែនបានអះអាងថាកោះត្រល់លែងក្លាយជារបស់កម្ពុជាទៀតហើយក្រោយព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ យកឯកសារតម្កល់នៅក្នុងអង្គការសហប្រជាជាតិតាំងពីឆ្នាំ១៩៦៤។
លោក រ៉ុង ឈុនបាននិយាយថារដ្ឋាភិបាលគួរតែលើកយកបញ្ហាព្រំដែនដាក់ទៅក្នុងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីបញ្ហាកម្ពុជាថ្ងៃទី២៣តុលាឆ្នាំ១៩៩១ពីព្រោះនៅក្នុងកិច្ចព្រមព្រៀងនេះបានបញ្ជាក់ច្បាស់ថាប្រសិនណាបើយើងជារដ្ឋដែលបានទទួលរងគ្រោះពីប្រទេសជិតខាងយើងត្រូវលើកបញ្ហានេះទៅប្រទេសហត្ថលេខី។
លោកបន្តថា៖ «ក្នុងនាមយើងជាសង្គមស៊ីវិល គ្រាន់តែជាការចូលរួមជំរុញឱ្យរដ្ឋាភិបាលត្រូវតែលើកបញ្ហាទាំងអស់នេះដើម្បីដាក់ឱ្យប្រទេសហត្ថលេខីជួយធ្វើអន្តរាគមន៍ដើម្បីយកកោះត្រល់ត្រឡប់មកវិញ»។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាលបាននិយាយថាសៀវភៅដែលបានបោះពុម្ភកាលពីឆ្នាំ១៩៨៥មិនអាចយកជាផ្លូវការបានទេពីព្រោះវាមិនមានតម្លៃស្មើនឹងសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំងបានទេ។ លោកបាននិយាយថាអំពីបញ្ហាកោះត្រល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ប្រាប់រួចរាល់ហើយ។
លោកថ្លែងថា៖ «និយាយឱ្យចំវាគ្មានបានការទេ។ក្រសួងបានដាក់ទៅគ្រាន់តែជាមតិរបស់អ្នកសរសេរឬក៏មិនដឹង។ខ្ញុំមិនបានឃើញទេ គ្រាន់តែថាវាមិនបានយកទៅឱ្យតម្លៃស្មើនឹងសន្ធិសញ្ញាលើផ្លូវច្បាប់អន្តរជាតិ វាមិនមានតម្លៃដូចជាច្បាប់អន្តរជាតិ វាមិនមានតម្លៃដូចជាសេចក្តីសម្រេចរបស់អគ្គទេសាបារាំង»។
លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសបារាំងមិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេក៏ប៉ុន្តែលោកធ្លាប់បាននិយាយថាកោះត្រល់ជាកោះស្ថិតនៅក្នុងទឹកដីរបស់ខ្មែរ៕