សង្គ្រាមនៅហ្កាហ្សាធ្វើឱ្យជំនួបរវាងលោក Biden និងលោក Widodo មានភាពស្មុគស្មាញ
Your browser doesn’t support HTML5
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden នឹងជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នៅសេតវិមាននៅថ្ងៃចន្ទ ក្នុងជំនួបមួយដែលគេរំពឹងថា ជាការពិភាក្សាត្រង់ទៅត្រង់មកដើម្បីលើកកម្ពស់ទំនាក់ទំនងការទូតជាមួយដៃគូនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដ៏សំខាន់មួយនេះ។ ទោះជាយ៉ាងណាក៏ដោយ ក៏សង្គ្រាមនៅតំបន់ហ្កាហ្សាបានធ្វើឱ្យជំនួបរវាងប្រធានាធិបតីទាំងពីរ ដែលម្ខាងជាអ្នកគាំទ្រអ៊ីស្រាអែលឥតងាករេ និងម្ខាងទៀតគឺជាមេដឹកនាំប្រទេសដែលមានប្រជាជនកាន់សាសនាអ៊ិស្លាមច្រើនជាងគេនោះ មានសភាពស្មុគស្មាញកាន់តែខ្លាំង។ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យព័ត៌មានប្រចាំសេតវិមាន ធ្វើសេចក្ដីរាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៕