ក្រុមហ៊ុនសម្ព័ន្ធមិត្តមួយដែលមានសមាគមឧស្សហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសមាគមផ្សេងទៀតរបស់ ស.រ.អា និងអង់គ្លេស ហើយនឹងសហភាពអឺរ៉ុប បានទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាចាត់វិធានការកែទម្រង់ស្ថានភាពសិទ្ធិមនុស្សនិងពលកម្ម។
ការទទូចពីក្រុមសមាគមដែលមានឥទ្ធិពលលើក្រុមអ្នកបញ្ជាទិញធំៗក្នុងប្រទេស ទាំងនេះ បានធ្វើឡើងក្នុងលិខិតចំហមួយទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមីនា ហើយដែល VOA ទើបទទួលបានតាមរយៈគេហទំព័ររបស់ក្រុមប្រឹក្សាជំនួញអាមេរិកអាស៊ាន ដែលទើបចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។
នៅក្នុងលិខិតចំហដដែលនោះ បានបង្ហាញពីក្តីបារម្ភកាន់តែខ្លាំងចំពោះការធ្វើទុក្ខបុកម្នេញ ការរិតត្បិតលើសកម្មភាពសហជីព និងស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល ការបង្ក្រាបលើគណបក្សជំទាស់ និងសង្គមស៊ីវិលឯករាជ្យ ហើយនឹងការយាយីដល់មេដឹកនាំសហជីពពីររូបគឺលោក មឿន តុលា និងលោក អាត់ ធន់ មុនការបោះឆ្នោតខាងមុខផងដែរ។
វិស័យវាយណភ័ណ្ឌកម្ពុជា បង្កើតការងារដល់កម្មករជាង៧០ម៉ឺននាក់ ហើយបង្កើតចំណូល៦ពាន់លានដុល្លារក្នុង១ឆ្នាំៗ៕