គេ​មើល​ឃើញ​វាល​ទំនាប​ទឹក​កក​នៅ​លើ​ភព​Pluto

រូបថត​ដែល​ថត​កៀកបំផុត​នៃ​វាល​ទំនាប​ដ៏​ល្វឹងល្វើយ​នេះ​ និង​ដែល​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​កាលពីថ្ងៃ​សុក្រ​ គឺ​មាន​រយៈ​ពេល​ជាច្រើន​ថ្ងៃ ​បន្ទាប់​ពី​រូប​ថត​មួយ​ចំនួន​ដែល​ថត​បាន​ពី បេសកកម្ម​ New Horizons ​ឬ«ជើង​មេឃ​ថ្មី‍»​បាន​បង្ហាញ​ឲ្យ​ឃើញ​ជួរ​ភ្នំទឹកកកដែល​មាន​កម្ពស់​រហូតដល់​៣.៥០០​ម៉ែត្រ​នៅ​លើ​ភព​ Pluto។​

ទីភ្នាក់ងារ​អវកាស​របស់​សហរដ្ឋ​អាមេរិក​ ណាសា បាន​បញ្ចេញ​រូបភាព​ជាច្រើន​បង្ហាញ​ពី​ផ្ទៃ​នៃ​ភព​ Pluto ​ដែល​មាន​វាល​ទំនាប​រាប​ស្មើ និង​ទឹកកក​បន្ទាប់​ពី​យាន​អវកាស​ទីមួយ​នេះ​បាន​ហោះ​ក្បែរ​ភព​តូច​ដែល​នៅ​សែន​ឆ្ងាយ​នេះ។​

រូបថត​ដែល​ថត​កៀកបំផុត​នៃ​វាល​ទំនាប​ដ៏​ល្វឹងល្វើយ​នេះ​ និង​ដែល​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​កាលពីថ្ងៃ​សុក្រ​ គឺ​មាន​រយៈ​ពេល​ជាច្រើន​ថ្ងៃ ​បន្ទាប់​ពី​រូប​ថត​មួយ​ចំនួន​ដែល​ថត​បាន​ពី បេសកកម្ម​ New Horizons ​ឬ«ជើង​មេឃ​ថ្មី‍»​បាន​បង្ហាញ​ឲ្យ​ឃើញ​ជួរ​ភ្នំទឹកកកដែល​មាន​កម្ពស់​រហូតដល់​៣.៥០០​ម៉ែត្រ​។​

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ភ្នំនិង​វាលរាប​ទាំងនោះ​ទំនងជា​បាន​កើត​ឡើងមិន​តិច​ជាង​រយៈ​ពេល​១០០​លានឆ្នាំ​ទេមុន​ទេ​ដែល​នេះ​ជារយៈ​ពេល​ខ្លី​នៅ ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​មាន​អាយុ​បួនពាន់​៥៦០លាន​ឆ្នាំ​។

នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ Cape Canaveral ​រដ្ឋ​ Florida ​ ពួកគេ​បាន​ព្យាករណ៍​ថា ភព​ Pluto ​នៅ​រង​សម្ពាធ​ពី​ដំណើរការ​ភូមិសាស្រ្ត​សកម្ម​នៅ​ឡើយ៕