លោកបាន គីមួន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិបានត្រឡប់ទៅដល់ស្រុកកំណើតរបស់លោកនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ នៅពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា លោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
លោកបានត្រូវបានទទួលការស្វាគមន៍ពីហ្វូងអ្នកគាំទ្រនៅព្រលានយន្តហោះ Incheon នៅជិតរដ្ឋធានីសេអ៊ូលនៅពេលដែលលោកបានអញ្ជើញទៅដល់កាលពីពេលរសៀល។ ពេលគេសួរអំពីការចូលរួមក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតី លោកមិនបានសន្យាទេ ក៏ប៉ុន្តែ បានប្រាប់ថា លោកកំពុងមានទំនោរឆ្ពោះទៅកាន់ទិសដៅនោះ។
លោកបាននិយាយទៅកាន់ហ្វូងមនុស្សថា «ខ្ញុំបាននិយាយរួចហើយថា ខ្ញុំបានប្រុងប្រៀបផ្តល់អ្វីទាំងអស់សម្រាប់ប្រទេសនេះ ហើយការតាំងចិត្តរបស់ខ្ញុំនៅតែមិនផ្លាស់ប្តូរ»។
លោកអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិត្រូវបានគោរពយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងអំពីរបៀបដែលលោកបានតំណាងឲ្យប្រទេសរបស់លោកនៅលើឆាកអន្តរជាតិក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ លោកបានត្រូវគេសរសេរនៅក្នុងអត្ថបទសិក្សាសម្រាប់ថ្នាក់វិទ្យាល័យ ហើយសៀវភៅប្រវត្តិរូបរបស់លោក ការរៀបរាប់ពីការតស៊ូកុមារភាពរបស់លោកនៅក្នុងប្រទេសកូរ៉េដែលហែកហួរដោយសារសង្គ្រាមរហូតដល់ការងើបឡើងរបស់លោកក្លាយជាមេដឹកនាំពិភពលោកម្នាក់ដែលដឹកនាំរបស់អង្គការសហប្រជាជាតិលក់ដាច់បំផុត។
ទោះជាយ៉ាងណាក៏ដោយ នៅពេលលោកអញ្ជើញទៅដល់ លោកក៏ត្រូវបានប្រឈមការចោទសួរអំពីប្អូនប្រុសរបស់លោកឈ្មោះ Ban Ki-snag ហើយនិងក្មួយប្រុសរបស់លោកឈ្មោះ Joo Hyun Banh ដែលបានរងការចោទប្រកាន់នៅតុលាការសហព័ន្ធសង្កាត់ Manhattan ក្រុងញូវយ៉កកាលពីថ្ងៃអង្គារពីផែនការសូកប៉ាន់មន្រ្តីមជ្ឈឹមបូព៌ាម្នាក់ចំពោះការប៉ុនប៉ងលក់អាគារដែលមានតម្លៃ៨រយលានដុល្លារនៅក្នុងប្រទេសវៀតណាម។
លោកបានបដិសេធពីការដឹងឮដែលពាក់ព័ន្ធនៅក្នុងផែនការសូកប៉ាន់នេះ៕