ភ្នំពេញ —
បន្ទាប់ពីទទួលពានរង្វាន់«ខ្សែភ្នែកមួយឬUn Certain regard» តាមរយៈខ្សែភាពយន្តដែលមានចំណងជើងថា «កង្វះរូបភាព» ក្នុងពិព័រណ៍ខ្សែភាពយន្តអន្តរជាតិទីក្រុងកាន ប្រទេសបារាំង កាលពីខែឧសភា ឆ្នាំ២០១៣នេះ លោកប៉ាន់ រិទ្ធី នាយកមជ្ឈមណ្ឌលបុប្ផាណា ត្រូវបានជ្រើសរើសជាផលិតករភាពយន្តប្រចាំឆ្នាំ២០១៣ ក្នុងមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។
លោកនឹងត្រូវទទួលពានរង្វាន់នេះនៅក្នុងខែតុលាខាងមុខនេះដែលនឹងមានផលិតករភាពយន្តក្នុងពិភពលោកជាច្រើនចូលរួម។
លោកប៉ាន់ រិទ្ធីមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេជាខេមរៈភាសាថា៖ «នេះជាការរំភើប»សម្រាប់រូបលោកដែលទទួលបានពានរង្វាន់មួយទៀតពីប្រទេសកូរ៉េខាងត្បូង។
លោកថ្លែងថា៖ «វិស័យភាពយន្តរីកចម្រើនយ៉ាងខ្លាំងនៅប្រទេសកូរ៉េ»។
លោកគិតថា ថ្វីត្បិតតែប្រទេសកម្ពុជា«ជាប្រទេសតូច និងមានបញ្ហាច្រើនកើតឡើង» ប៉ុន្តែវិស័យភាពយន្តក៏បានងើបឡើងវិញផងដែរ។
នាយកមជ្ឈមណ្ឌលបុប្ផាណាដដែលអះអាងថា ពានរង្វាន់ចុងក្រោយដែលលោកទទួលបានគឺមួយផ្នែកដោយសារភាពយន្តដែលមានចំណងជើងថា «កង្វះរូបភាព»ខាងលើនោះដែរ។
ភាពយន្តនេះលោកប៉ាន់ រិទ្ធីរៀបរាប់ពីការនឹកស្រណោះសាច់ញាតិ្តដែលបានព្រាត់ប្រាស់ដោយសង្គ្រាម ជាពិសេសដោយសម័យខ្មែរក្រហម។ ហើយការដឹងគុណនិងការនឹករឮកដល់ពួកគេមានតែការចងចាំតែប៉ុណ្ណោះ៕