ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក កំពុងតែមានការជឿនលឿនបន្តិចបន្តួចនៅក្នុងការទប់ទល់នឹងអតិផរណា។ នេះជាសម្តីរបស់លោកប្រធានធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក ទៅកាន់សមាជិកសភា កាលពីថ្ងៃអង្គារ នៅក្នុងការផ្តល់សក្ខីកម្មថ្ងៃទី ១ ទៅកាន់ព្រឹទ្ធសភា។
នៅពេលដែលទំនិញឡើងថ្លៃ ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ១៩ ធនាគារកណ្តាលរបស់អាមេរិក បានឆ្លើយតប ដោយបង្កើនអត្រាការប្រាក់ ដែលមានចំនួនខ្ពស់ជាងគេក្នុងរយៈពេល ២០ ឆ្នាំ ដើម្បីព្យាយាមបន្ថយល្បឿនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងដើម្បីធ្វើឱ្យអតិផរណា ចុះមកនៅត្រឹម ២ ភាគរយ ដែលជាគោលដៅសម្រាប់រយៈពេលវែងឆ្ងាយ។
អតិផរណាបានចុះថយយ៉ាងខ្លាំង តាំងពីពេលកើនដល់កម្រិតខ្ពស់បំផុត ក្នុងឆ្នាំ ២០២២ ប៉ុន្តែការជឿនលឿនទៅមុខ ត្រូវបានជាប់គាំងក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ដែលបានធ្វើឱ្យកិច្ចប្រឹងប្រែងរបស់ធនាគារកណ្តាលជាប់គាំង។
ទិន្នន័យនៅក្នុងត្រីមាសទី ២ មើលទៅគួរឱ្យលើកទឹកចិត្តជាងមុខដោយនាំឱ្យមានសុទិដ្ឋិនិយមខ្លះបែបប្រុងប្រយ័ត្ន ពីសំណាក់សមាជិកសភាខ្លះ នៅក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ពេលថ្លែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ លោកប្រធានធនាគារកណ្តាល Jerome Powell បានថ្លែងប្រាប់សមាជិកព្រឹទ្ធសភានៅក្នុងគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការធនាគារថា តួរលេខថ្មីៗបង្អស់បានបង្ហាញថា មានការជឿនលឿនទៅមុខបន្តិចបន្តួច តាំងពីត្រីមាសទី ១ មក។
ធនាគារកណ្តាលត្រូវគេរំពឹងយ៉ាងច្រើនថានឹងរក្សាអត្រាការប្រាក់ឲ្យនៅដដែលមួយលើកទៀត នៅពេលដែលខ្លួនប្រជុំដើម្បីកំណត់អត្រាការប្រាក់ ប៉ុន្តែអាចកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញា៕
ប្រធានធនាគារកណ្តាលរបស់អាមេរិកលោក Powell ថា អាមេរិកមានការជឿនលឿនបន្តិចបន្តួចទាក់ទងនឹងអតិផរណា
រដ្ឋធានីវ៉ាស៊ីនតោន —