ក្រុមហ៊ុនហ្វេសប៊ុកនិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួននឹងឈប់ទទួលព័ត៌មានស្តីពីការឃោសនានយោបាយថ្មីៗមកផ្សព្វផ្សាយក្នុងពេលមួយសប្តាហ៍មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមរិកក្នុងខែវិច្ឆិកាដោយសុខចិត្តលះបង់សេរីភាពនៃការបញ្ចេញមតិព្រោះខ្លាចត្រូវគេប្រើប្រាស់ដោយចោទថាសេរីភាពនេះរំខានដល់ការបោះឆ្នោត។
ក្រុមហ៊ុនធំជាងគេបង្អស់ក្នុងពិភពលោកផ្នែកប្រព័ន្ធទំនាក់ទំនងសង្គមនេះក៏បានបញ្ជាក់ដែរថាខ្លួននឹងបង្កើតស្លាកមួយសម្រាប់ការផ្សព្វផ្សាយដោយបេក្ខជនឬយុទ្ធនាការដែលព្យាយាមទាក់ទាញយកជ័យជម្នះមុនពេលចេញលទ្ធផលបោះឆ្នោតជាផ្លូវការ។
លោកMark Zuckerberg ជាអគ្គនាយកគ្រប់គ្រងបានសរសេរលើហ្វេសប៊ុកដោយប្រកាសថាការផ្លាស់ប្តូរដែលលោកបារម្ភគឺបញ្ហាដ៏សំខាន់ដែលក្រុមអ្នកបោះឆ្នោតអាចប្រឈមដោយសារ
តែការរីករាលដាលជាសកលនៃជំងីកូវីដ១៩ដែលបង្កឲ្យមានកំណើននៃការបោះឆ្នោតតាមប្រៃសនីយ៍។
«ខ្ញុំព្រួយផងដែរអំពីការដែលប្រទេសជាតិយើងមានការបែកបាក់ហើយលទ្ធផលឆ្នោតជាផ្លូវការចុងក្រោយអាចនឹងប្រើពេលវេលាច្រើនថ្ងៃឬច្រើនសប្តាហ៍ក៏ថាបាន។ពេលនោះហើយដែលអាចមានហានិភ័យខ្លាំងឡើងដោយសារការរំជើបរំជួលរបស់ពលរដ្ឋនៅទូទាំងប្រទេស»៕