បទសម្ភាសន៍ VOA៖ គណបក្សភ្លើងទៀនថាអវត្តមានរបស់ខ្លួននឹងធ្វើឱ្យម្ចាស់សន្លឹកឆ្នោតបាត់ទំនុកចិត្ត
Your browser doesn’t support HTML5
នៅខែកក្កដា ឆ្នាំ២០២៣ អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ) បានជួប ធ្វើបទសម្ភាសន៍ជាមួយអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ អំពីអវត្តមានគណបក្សជំទាស់នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងបទសម្ភាសន៍ ធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃគណបក្សភ្លើងទៀន ក្នុងទីក្រុងភ្នំពេញ លោក គីម សួរភិរិទ្ធ អះអាងថា ការបោះឆ្នោតលើកនេះបង្ហាញឱ្យឃើញទិដ្ឋភាពអវិជ្ជមាននៃការប្រកួតប្រជែងខាងនយោបាយនៅកម្ពុជា ដោយសារគ្មានការចូលរួមពីសំឡេងអ្នកនយោបាយប្រឆាំង។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងរវាង លោក ហ៊ុល រស្មី អ្នកយកព័ត៌មានឱ្យវីអូអេពីរាជធានីភ្នំពេញ និងអ្នកនាំពាក្យគណបក្សជំទាស់ លោក គីម សួរភិរិទ្ធ ដូចតទៅ៖