Your browser doesn’t support HTML5
ក្រុមមេដឹកនាំក្រុមជំទាស់ទាំងពីរកំពុងតែស្ទាបស្ទង់មើលថា កម្ពុជាគួរមានច្បាប់ការពារតំណាងរាស្ត្រ ឬកែប្រែប្រព័ន្ធបោះឆ្នោតទៅជាប្រព័ន្ធឯកត្តនាមឬយ៉ាងណា?
ថ្លែងក្នុងកម្មវិធី ហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ លោកសឺន ស៊ូប៊ែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្សនិងលោកសុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៉ី ដែលបច្ចុប្បន្នក្លាយជាគណបក្សសង្គ្រោះជាតិ បានអះអាងថា កម្ពុជាគួរមានច្បាប់ ការពារអ្នកតំណាងរាស្ត្រដើម្បីឲ្យពួកគេមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការ ការពារប្រជាពលរដ្ឋដោយមិនខ្លាចគណបក្ស ឬការបណ្តេញចេញពីសភាដោយមិនត្រឹមត្រូវតាមច្បាប់។
លោកវាគ្មិនទាំងពីរបានអះអាងថា នៅប្រទេសដ៏ជឿនលឿនផ្នែកប្រជាធិបតេយ្យគេបានធ្វើរួចហើយ លើកលែងតែប្រទេសកុំម្មុយនីស្ត ដែលនៅបន្តគ្រប់គ្រងសមាជិករបស់ខ្លួន។ សូមស្តាប់កម្មវិធីហេឡូវីអូអេទាំងស្រុង កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៣ ខែមិថុនា ឆ្នាំ២០១៣ ដែលលោកវាគ្មិនទាំងពីររូបគឺលោកសឺន ស៊ូប៊ែរ្តិ៍ និងលោកសុន ឆ័យបកស្រាយបន្ថែម៕