Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ អ្នកវិភាគឯករាជ្យថ្លែងថា ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរតាមផ្លូវល្អទៅអនាគតឆ្លងតាមបទពិសោធន៍នៃការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។ នេះជាការអះអាងរបស់លោកបណ្ឌិតឡៅ ម៉ុងហៃដែលចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេ នៅថ្ងៃព្រហស្បតិ៍។
លោក បានបន្ថែមថាការវិវត្តក្នុងសង្គមខ្មែរក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះធ្វើឲ្យប្រជាពលរដ្ឋស្គាល់សេរីភាពចូលរួមក្នុងនយោបាយទាំងចាស់និងក្មេងជាពិសេសយុវជន។ ពួកគេបានធ្វើការសំដែងមតិអហិង្សាដូចគ្នានឹងអាជ្ញាធរដែរ ដែលគ្មានការបង្ក្រាបដោយហិង្សា។ លោកអះអាងថា នេះជាមោទនៈភាពជាតិ។ លោកបន្តថា ប្រជាពលរដ្ឋលែងភ័យខ្លាច ហើយចាត់ទុកថា កម្ពុជាជាប្រទេសរបស់ខ្លួន មិនមែនតែជាប្រទេសរបស់អ្នកដឹកនាំនោះទេ។ តែ លោកក៏អះអាងដែរថា មេដឹកនាំខ្លះនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ដឹកនាំប្រទេសមិនត្រូវតាមលំហូរស្ថានការណ៍វិវត្តិរបស់កម្ពុជាទេ។ គំនិតអ្នកដឹកនាំចំណាស់ៗទាំងនោះចាស់មិនអាចឲ្យពលរដ្ឋទទួលយកបាន៕