ខេត្តព្រៃវែង —
គណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួនប្រាំមួយក្នុងខេត្តព្រៃវែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានបាត់បង់អាសនៈពីចំនួន៧មកត្រឹម៥វិញ។
លោកហួត ផាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រៃវែង បានឲ្យដឹងដូច្នេះកាលពីព្រឹកថ្ងៃច័ន្ទនេះ។
លោកនិយាយថា៖ «ឃើញលទ្ធផលនៃការបែងចែកអាសនៈនេះរួចហើយគឺគណបក្សប្រជាជនបានប្រាំអាសនៈ ហើយគណបក្សសង្គ្រោះជាតិបានប្រាំមួយអាសនៈ»។
ប៉ុន្តែលោកប្រធានគណៈកម្មការបោះឆ្នោតខេត្តបញ្ជាក់ថា នេះគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នតែប៉ុណ្ណោះ មិនទាន់ផ្លូវការទេ។
លោកបន្តថា៖ «លទ្ធផលនេះជាលទ្ធផលបណ្តោះអាសន្នទេ ពីព្រោះយើងកំពុងប្រមូលឯកសារផ្សេងៗបន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់លទ្ធផលឡើងវិញ ហើយយើងនឹងបញ្ជូនទៅគ.ជ.ប.។ ការប្រកាសលទ្ធផលគឺ គ.ជ.ប. អ្នកប្រកាស»។
ខេត្តព្រៃវែងមានអាសនៈតំណាងរាស្ដ្រចំនួន១១។ ការបោះឆ្នោតកាលពីឆ្នាំ២០០៨បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន៧អាសនៈ គណបក្សសម រង្ស៊ី ដែលមិនទាន់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ទទួលបាន២អាសនៈ និងគណបក្សសិទ្ធិមនុស្សបាន១អាសនៈ និងគណបក្សនរោត្តម រណឫទ្ធិទទួលបានមួយអាសនៈ។
លោកជុំ ច័ន្ទ លេខាធិការគណបក្សសង្គ្រោះជាតិខេត្តព្រៃវែង មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមិនទាន់ប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត ដែល គណៈកម្មការរៀបចំការបោះឆ្នោតខេត្តរកឃើញនោះទេ។
លោកនិយាយថា៖ «ការរកឃើញមិនទាន់យកជាការប្រាកដទេ មូលហេតុយើងអត់ទាន់បានទទួលទម្រង់១១០៤ ដែលជាទម្រង់រាប់សន្លឹកឆ្នោតតាមការិយាល័យទាំង១៦០៥ការិយាល័យ។ ដូច្នេះគណបក្សសង្គ្រោះជាតិមិនទាន់គិតថា ប៉ិចខេត្ត ដែលប្រកាសថា ៥ (អាសនៈទល់នឹង)៥នោះជាការណ៍ពិតទេ»។
មានរបាយការណ៍ពីភាពមិនប្រក្រតីមួយចំនួនពីអង្គការសង្គមស៊ីវិលប្រចាំខេត្តដូចជាការបាត់ឈ្មោះអ្នកបោះឆ្នោត វត្តមានរបស់មន្ត្រីអាជ្ញាធរ ឬមន្ត្រីគណបក្សកាន់អំណាច ដែលអាចនាំឲ្យមានការរំខានដល់ស្មារតីអ្នកបោះឆ្នោត ការងើបប៉ះបោររបស់ក្រុមប្រជាជននៅតាមមណ្ឌលបោះឆ្នោតមួយចំនួនប្រឆាំងនឹងអ្នកបោះឆ្នោតដែលត្រូវគេដឹកជញ្ជូនពីតំបន់ផ្សេងឲ្យមកជួយបោះឆ្នោតជាដើម។
លោកហួត ផាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រៃវែងបញ្ជាក់ថា នៅថ្ងៃច័ន្ទនេះ គណៈកម្មការបោះឆ្នោតឃុំសង្កាត់ចាប់ផ្តើមទទួលពាក្យបណ្តឹងនានា ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃនេះ និងថ្ងៃស្អែក។ ប៉ុន្តែលោកមិនដឹងពីចំនួនបណ្តឹងទាំងនោះទេ។
លោកជុំ ច័ន្ទ លេខាធិការគណបក្សសង្គ្រោះជាតិខេត្តព្រៃវែង អះអាងថា គណបក្សរបស់លោកគ្រោងនឹងដាក់បណ្តឹងទាក់ទងនឹងការគំរាមកំហែង និងការបាត់ឈ្មោះប្រជាពលរដ្ឋអ្នកបោះឆ្នោត។
កាលពីម្សិលមិញ ក្រុមអាជ្ញាធរបានបង្ក្រាបប្រជាពលរដ្ឋដែលរារាំងអ្នកចំណូលថ្មីមិនឲ្យបោះឆ្នោតក្នុងឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ដោយចាប់បុរសអ្នកតវ៉ាខ្លាំងក្លាពីរនាក់។ ប៉ុន្តែម្នាក់ក្នុងចំណោមនោះបានរត់រួចខ្លួនមកវិញ។ រីឯម្នាក់ទៀតត្រូវដោះលែងនៅពេលយប់៕