សេដ្ឋកិច្ចរបស់ពលរដ្ឋខ្លះក្នុងក្រុងព្រះសីហនុរើបតែបន្តិច ទោះមានការមកដល់របស់ជនបរទេសចិនជាបណ្តើរៗក្តី
Your browser doesn’t support HTML5
កាលពីដើមខែកុម្ភៈនេះ កម្ពុជាបានស្វាគមន៍ការធ្វើដំណើរមកដល់របស់ជនជាតិចិន បន្ទាប់ពីគោលនយោបាយរឹតបន្តឹងមិនឱ្យគ្មានកូវីដ ឬ«សូន្យកូវីដ»ដ៏តឹងរ៉ឹងរបស់ចិនត្រូវបានលុបចោល។ ទោះបីជាការមកដល់ថ្មីជាបណ្តើរៗរបស់ជនជាតិចិនផ្តល់ក្តីសង្ឃឹមដល់អាជីវករ និងអ្នកប្រកបរបរខ្នាតតូចមួយចំនួនក្នុងក្រុងនេះក្តី ក៏ភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេរើបឡើងតែបន្តិចបន្តួចប៉ុណ្ណោះ ខណៈក្រុងជាប់ឆ្នេរសមុទ្រនិងកំពង់ផែមួយនេះកំពុងព្យាយាមដោះស្រាយបញ្ហាប្រឈមនានា ដូចជាអគារជាប់គាំងជាច្រើនក្នុងក្រុងនេះ។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ និងក្រុមការងារបានធ្វើដំណើរទៅកាន់ទីក្រុងព្រះសីហនុ និងបានរាយការណ៍លម្អិតអំពីរឿងនេះដូចតទៅ៕