ទណ្ឌកម្ម EBA លើទំនិញកម្ពុជា នឹងចូលជាធរមានដោយគ្មានការកែប្រែ
Your browser doesn’t support HTML5
មន្ត្រីសហភាពអឺរ៉ុបបានថ្លែងថា ទណ្ឌកម្មសេដ្ឋកិច្ចដោយយកពន្ធចំនួន ២០ភាគរយ លើទំនិញកម្ពុជា នឹងចូលជាធរមាននៅថ្ងៃពុធ ទី១២ ខែសីហានេះ បន្ទាប់ពីគ្មានសមាជិកសហភាពអឺរ៉ុបណាម្នាក់ជំទាស់នឹងការសម្រេចរបស់គណៈកម្មការអឺរ៉ុប។ ការដាក់ទណ្ឌកម្មនេះ ដោយសារគណៈកម្មការអឺរ៉ុបបានរកឃើញថា ប្រទេសកម្ពុជាបានរំលោភយ៉ាងធ្ងន់ធ្ងរនិងជាប្រព័ន្ធលើសិទ្ធិពលរដ្ឋ សិទ្ធិការងារ សិទ្ធិនយោបាយ និងសិទ្ធិលំនៅដ្ឋាន ជាដើម។ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបញ្ជាក់ប្រាប់វីអូអេថា រដ្ឋាភិបាលកម្ពុជាមិនបានធ្វើសកម្មភាពអ្វីដើម្បីកែលម្អស្ថានការណ៍ទេ ហើយបណ្តែតបណ្តោយឲ្យទណ្ឌកម្មនេះ ចូលជាធរមានដែលនឹងមានផលប៉ះពាល់ដល់កម្មករ និងក្រុមគ្រួសាររបស់ពួកគេ។ ប៉ុន្តែ មន្ត្រីគណបក្សកាន់អំណាចអះអាងដដែលៗថា កម្ពុជាមិនអាចលះបង់អធិបតេយ្យភាពជាតិដោយសម្ពាធពីបរទេសឡើយ។សូម លោកអ្នករង់ចាំស្តាប់សេចក្តីរាយការណ៍ទាំងស្រុងរបស់លោក ម៉ែន គឹមសេង នៃវីអូអេ នៅថ្ងៃអង្គារខាងមុខ៕