ទាហាន​ភូមា​ជា​ច្រើន​ត្រូវ​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​ក្រុម​ឧទ្ទាម​ភាគ​ខាង​ជើង

រូប​ភាព​ឯកសារ៖ កង​កម្លាំង​នៃ​ក្រុម​ឧទ្ទាម​ភាគ​តិច​ Kokang នៅ​ក្នុង​តំបន់​ ​Kokang ដែល​ទើប​តែ​ក​កើត កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០០៩។

ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ភូមា​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម​ភាគ​តិច​ Kokang​ នៅ​ជិត​ព្រំដែន​ប្រទេស​ចិន​នៅ​ក្នុង​ប្រទេស​ភូមា​ ឬ​ក៏​មីអាន់ម៉ា​នោះ​ បាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​៤៧​នាក់​និង​ធ្វើ​ឲ្យ​របួស​៧៣​នាក់​ទៀត។​

សារព័ត៌មាន​ The Global​ New​ Light​ of Myanmar​ បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ រដ្ឋាភិបាល​បាន​ជូន​ព័ត៌មាន​ដល់​ក្រុង​ប៉េកាំង​ថា​ ពីព្រោះ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​ ៩​ ខែ​កុម្ភៈ​ បាន​បង្ខំ​ឲ្យ​ជន​ស៊ីវិល​ជា​ច្រើន​ពាន់​នាក់​រត់​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ចិន។​

សារព័ត៌មាន​និយាយ​ថា​ ក្រុម​បំបែក​ខ្លួន​ Kokang​ បាន​វាយ​ប្រហារ​ទៅ​លើ​បន្ទាយ​ទាហាន​ ដោយ​មាន​គោល​ដៅ​ដណ្តើម​យក​ក្រុង​ Laukai​ ដែល​ជា​រដ្ឋធានី​របស់ក្រុម​ដែល​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ Kokang​ នៅ​ជិត​ព្រំដែន​ប្រទេស​ចិន។​ គេ​មិន​ដឹង​ថា​មាន​ក្រុម​ឧទ្ទាម​ប៉ុន្មាន​នាក់​បាន​ស្លាប់​ឬ​ត្រូវ​របួស​ទេ៕