អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះបានបង្ហើបប្រាប់អំពីព័ត៌មានលម្អិតនៃការស្លាប់របស់បុរសជនជាតិអាមេរិកម្នាក់ ដែលគេជឿជាក់ថាបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធជ្រុលនិយម Islamic Stateនៅក្នុងប្រទេសស៊ីរី។
ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានលោក Caitlin Haydenមន្ត្រីនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិបានឲ្យថាអាជ្ញាធរបានដឹងអំពីប្រវត្តិ និងវត្តមានរបស់បុរសជនជាតិអាមេរិកឈ្មោះ Douglas McCain ក្នុងប្រទេសស៊ីរី។ ក្រុមមន្ត្រីជឿថាមានជនជាតិអាមេរិករាប់សិបនាក់ទៀតដែលកំពុងចូលរួមក្នុង សកម្មភាពប្រយុទ្ធរបស់ក្រុមសកម្មប្រយុទ្ធIslamic Stateនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់។