គណបក្ស​ប្រជា​ធិបតេយ្យ​ប្រឹង​ប្រែង​ចោទ​ប្រកាន់​ប្រធានាធិបតី​

ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​ លោក Jerrold Nadler ថ្លែង​ក្នុង​​សវនា​នៃ​គណៈ​កម្មាធិការ​ស៊ើប​អង្កេត​របស់​សភា ទៅ​លើ​មូលដ្ឋាន​ផ្អែក​លើ​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ចោទ​ប្រកាន់​លោក​ ត្រាំ ទម្លាក​ពី​តំណែង​ប្រធានាធិបតី កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ​២០១៩។

សមាជិក​សភា​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ជួប​ប្រជុំ​គ្នា​ជា​លក្ខណៈ​ឯកជន​កាល​ពី​ថ្ងៃ​សៅរ៍ ​ដើម្បី​ស៊ើប​អង្កេត​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ដោយ​ឈាន​ទៅ​រក​ការ​ចោទ​ប្រកាន់ ​ដែល​អាច​កើត​ឡើង​មុន​ថ្ងៃ​ឈប់​សម្រាក​បុណ្យ ​ណូអែល។

ក្រុម​អ្នក​ប្រជា​ធិបតេយ្យ​នៃ​គណៈ​កម្មាធិការ​នីតិកម្ម​កំពុង​ធ្វើការ​ទាំង​ថ្ងៃ​ចុង​សប្តាហ៍​ដើម្បី​ពិនិត្យ​ភ័ស្តុតាង​ប្រឆាំង​ប្រធានាធិបតីមក​ពី​គណបក្ស​សាធារណរដ្ឋ​ និង​ធ្វើ​សេចក្តី​ព្រាង​បទ​ចោទ​ប្រកាន់​ដែល​ពួក​គេ​អាច​ផ្តល់​អនុសាសន៍​សម្រាប់​ការ​បោះឆ្នោត​សភា​ពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍។​

ក្រុម​អ្នក​តាក់​តែង​ច្បាប់​បាន​បញ្ចេញ​របាយ​ការណ៍​កម្រាស់​៥៥​ទំព័រ​កាល​ពី​ថ្ងៃ​សៅរ៍ ​ដែល​បង្ហាញ​ពី​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ថា ​អាច​ជា​មូលដ្ឋាន​តាម​រដ្ឋធម្មនុញ្ញ​ដែល​អាច​ធ្វើ​បទ​ចោទ​ប្រកាន់​ទៅ​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង ​«មាត្រា​ស្ដី​ពី​បទ​ចោទ»។​

កាល​ពី​ថ្ងៃ​សុក្រ ​សេតវិមាន​បាន​និយាយ​ថា ​ខ្លួន​នឹង​មិន​សហការ​ជាមួយ​នីតិវិធី​សេស​សល់​ដែល​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោកប្រធានាធិបតី​ ត្រាំ ទេ៕