សំឡេង​ភាគច្រើន​របស់​បក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋសភា​អាមេរិក​បាន​បញ្ចប់​ក្រោយ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ

Your browser doesn’t support HTML5

គណបក្ស​សាធារណរដ្ឋ​បាន​ទទួល​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋ​សភា​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ហើយ​លោកស្រី ​Nancy Pelosi ​បាន​ប្រកាស​ថា​ លោកស្រី​មិន​ឈរ​ឈ្មោះ​ជា​មេ​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សំឡេង​ភាគតិច​នោះ​ទេ។​ នេះ​ជា​ការ​ផ្លាស់​ប្តូរ​២​ក្នុង​ចំណោម​ការ​ផ្លាប់​ប្តូរ​ជាច្រើន​ក្នុង​សភា​ថ្មី ​នៅ​ខែ​មករា​ខាង​មុខ។ ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ ​ប្រចាំ​សភា​សហរដ្ឋ​អាមេរិក ​អ្នកស្រី ​Katherine Gypson ​រាយការណ៍​អំពី​រឿង​នេះ។ ​លោក​ ពិន ស៊ីសុវណ្ណ​ ​សូម​ជូន​សេចក្តី​ប្រែ​សម្រួល៕