បាងកក —
រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវស្ថិតក្នុងចំណោមមនុស្សជាង ១០ នាក់ដែលសេចក្តីរាយការណ៍និយាយថា បានស្លាប់កាលពីព្រឹកថ្ងៃសៅរ៍ នៅពេលដែលយន្តហោះយោធាមួយគ្រឿងរបស់ឡាវបានធ្លាក់នៅក្នុងប្រទេសឡាវភាគខាងជើង។ ឥឡូវនេះក្រុមអ្នកវិភាគមើលឃើញថានឹងមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងគណបក្សគ្រប់គ្រងអំណាចកុម្មុយនិស្ត ដោយសារតែសោកនាដកម្មមួយនេះដែលបានកើតមានឡើងក្នុងពេលតែ ៧ ខែប៉ុណ្ណោះ បន្ទាប់ពីយន្តហោះជើងក្នុងស្រុកមួយគ្រឿងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវបានធ្លាក់ ដែលបណ្តាលឲ្យស្លាប់មនុស្សជាង ៤០ នាក់។
ទូរទស្សន៍ក្នុងស្រុករបស់ឡាវបានបង្ហាញរូបភាពនៃផ្សែងដែលហុយចេញពីបំណែកនៃយន្តហោះធុន AN-74 ដែលធ្វើនៅប្រទេស អ៊ុយក្រែន បន្ទាប់ពីយន្តហោះនេះបានធ្លាក់នៅក្នុងព្រៃមួយ នៅពេលកំពុងហោះចុះនៅក្នុងខេត្ត សៀងឃួង (Xiangkhuong) នៃប្រទេសឡាវភាគខាងជើង ចម្ងាយ ៤៧០ គម ពីទីក្រុង វៀងចន្ទន៍ (Vientiane)។
ក្នុងចំណោមមនុស្សស្លាប់ ១៧ នាក់ មានរដ្ឋមន្រ្តីការពារជាតិឡាវ លោកឧត្តមសេនីយន៍ទោ ដួងច័យ ពិជិត (Duongchai Pichit) ដែលជាឧបនាយករដ្ឋមន្រ្តីនិងជាសមាជិកម្នាក់នៃគណកម្មាធិការការិយាល័យ មជ្ឈឹមបក្សដ៏មានអំណាចរបស់គណបក្សកុម្មុយនិស្តឡាវ។
មន្រ្តីជាន់ ខ្ពស់ដទៃទៀតដែលបានបាត់បង់ជីវិតមានរដ្ឋមន្រ្តីក្រសួង សន្តិសុខសាធារណៈ និងអភិបាលក្រុង វៀងចន្ទន៍ ព្រមទាំងសមាជិកគ្រួសារដែលបានធ្វើដំណើរទៅចូលរួមក្នុងពិធីបុណ្យ និងបដិសណ្ឋារកិច្ចមួយ។
ព័ត៌មានអំពីសោកនាដកម្មនេះបានទទួល សេចក្តីបញ្ជាក់ជាដំបូងតាមរយៈក្រសួងការបរទេសថៃ។ ប្រទេសថៃមានទំនាក់ទំនងជិតស្និតជាយូរអង្វែងមកហើយជាមួយប្រទេស ជិតខាងឡាវ។
សោកនាដកម្មនេះបានកើតមានឡើងក្នុងពេលតែ ៧ ខែប៉ុណ្ណោះ បន្ទាប់ពីយន្តហោះជើងក្នុងស្រុកមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ ឡាវបានធ្លាក់នៅក្នុងខេត្ត ចម្ប៉ាសាក់ (Champasak) នៅប្រទេសឡាវភាគខាងត្បូង បណ្តាលឲ្យស្លាប់អ្នកដំណើរនិងយានិកចំនួន ៤៩ នាក់។ សេចក្តីរាយការណ៍អំពីការធ្លាក់យន្តហោះធុន ATR-72 របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ នឹងត្រូវចេញផ្សាយក្នុងពេលប៉ុន្មានខែខាងមុខ។
លោក Panitan Wattanayagorn អ្នកវិទ្យាសាស្រ្តនយោបាយនៃសកលវិទ្យាល័យ ជូឡាឡុងគន (Chulalongkorn) ថ្លែងថា ការធ្លាក់ថ្មីនេះបានបន្ថែមទៅលើសេចក្តីព្រួយបារម្ភចំពោះសុវត្ថិភាពនៃអាកាសចរណ៍នៅក្នុងប្រទេសឡាវ។
«ក្រុមហ៊ុនអាកាសចរណ៍ឡាវមានបញ្ហាខាងសុវត្ថិភាព ជាយូរឆ្នាំមកហើយ។ ការធ្លាក់នេះពិតជាបានបញ្ជាក់ឲ្យឃើញបញ្ហាមួយទៀតដែលគេមិនទាន់អាចជួសជុលឬដោះស្រាយបាននៅឡើយ។ ទោះជាក្នុងពេល ២ ឆ្នាំកន្លងទៅនេះ ពួកគេបាននាំយកអ្នកជំនាញពីខាងក្រៅឲ្យមកជួយឧស្សាហកម្មអាកាសចរណ៍របស់គេ និងបុគ្គលិកកងកម្លាំងអាកាសក៏ដោយ ក៏បញ្ហានៅតែមានបន្ត»។
ក្រុមអ្នកវិភាគនៅក្នុងប្រទេសឡាវបានប្រាប់វីអូអេថា សោកនាដកម្មនេះជាការបាត់បង់ដ៏ធំមួយសម្រាប់គណបក្សកុម្មុយនិស្ត។ លោករដ្ឋមន្រ្តីការពារជាតិ ដួងច័យ ត្រូវគេមើលឃើញថាមានទំនាក់ទំនងជិតស្និតជាមួយប្រទេសជិតខាងវៀតណាម។ រដ្ឋាភិបាលឡាវបានលៃថ្លឹងទំនាក់ទំនងការទូតនិងពាណិជ្ជកម្មរវាងប្រទេសចិននិងវៀតណាមតាំងពីយូរមកហើយ។
លោក ខាល ធៃយ័រ (Carl Thayer) អ្នកវិភាគកិច្ចការពារប្រទេស នៃសកលវិទ្យាល័យ នូ សៅទ៍ វេលស៍ (New South Wales) របស់ប្រទេស អូស្រ្តាលី បាននិយាយថា នៅក្រោយគ្រោះថ្នាក់នេះ គេរំពឹងថានឹងមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងរដ្ឋាភិបាល។ លោកថ្លែងថា លោក ដួងច័យ ជាសមាជិកដ៏មានអំណាចម្នាក់នៅក្នុងគណកម្មាធិការមជ្ឈឹមបក្ស។
«លោកជាវិរជននយោបាយដ៏សំខាន់បំផុតម្នាក់ក្នុងប្រទេសឡាវ។ កងយោធាមានមុខនាទីដ៏ខ្លាំងអស្ចារ្យមួយក្នុងប្រទេសនេះ ទាំងតាមផ្លូវការ ទាំងតាមរយៈបណ្តាញនៃក្រុមឧត្តមសេនីយចូលនិវត្តន៍ ដែលស្ថិតនៅក្នុងថ្នាក់ខ្ពស់នៃគណបក្សជានិច្ច។ យ៉ាងណាក៏ដោយ អ្នកណាដែលបានឡើងជារដ្ឋមន្រ្តីក្រសួងការពារជាតិ គឺមានចេញមកពីរង្វង់មនុស្សមួយក្រុមតូចប៉ុណ្ណោះ ដូច្នេះគឺជាសមាជិកម្នាក់របស់ក្រុមគេ ដែលមានតែអ្នកខាងក្នុងទេអាចស្គាល់ ហើយក៏មិនមែនជាមនុស្សចម្លែកម្នាក់ពីខាងក្រៅ ដែលនឹងចាប់ធ្វើការផ្លាស់ប្តូរគោលនយោបាយដ៏ខ្លាំងក្លានោះទេ»។
តែលោក Thayer ថ្លែងថា ក្នុងខណៈដែលការផ្លាស់ប្តូរនឹងចាប់ផ្តើមធ្វើ លោកមិនរំពឹងថានឹងមានអស្ថិរភាពនៅក្នុងរដ្ឋាភិបាលកុម្មុយនិស្តមួយដែលមានការទាក់ទងគ្នាយ៉ាងជិតស្និត ដែលបានដឹកនាំប្រទេសឡាវតាំងពីឆ្នាំ ១៩៧៥ មកនោះទេ។ លោកក៏មិនរំពឹងថា នឹងមានការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងធ្វើការដ៏ជិតស្និតរវាងប្រទេសឡាវ និងប្រទេសជិតខាង វៀតណាម និងចិននោះផងដែរ៕
ប្រែសម្រួលដោយ កែរ យ៉ាន