ភ្នំពេញ —
ការចរចារវាងគណបក្សជាប់ឆ្នោត គឺណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដើម្បីដោះស្រាយវិវាទនយោបាយកំពុងជាប់គាំងនៅពេលដែលគណបក្សទាំងពីរនៅតែប្រកាន់ជំហររៀងៗខ្លួន។
មន្ត្រីជាន់ខ្ពស់នៃគណបក្សជាប់ឆ្នោតទាំងពីរបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ពុំមានសញ្ញាណាមួយនៃការការចរចាគ្នាឡើងវិញនៅពេលនេះទេ។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានចរចាគ្នាចំនួនពីរលើកកាលពីថ្ងៃទី១៦និង១៧ខែកញ្ញាកន្លងទៅនេះប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយនោះទេ។
ដោយសារតែការមិនចុះសម្រុងគ្នាជាសំខាន់ក្នុងការបែងចែកការគ្រប់គ្រងអំណាចសំខាន់ពីរគឺគណបក្សប្រជាជនកម្ពុជាត្រូវការកាន់កាប់អំណាចនីតិប្រតិបត្តិគឺដឹកនាំរដ្ឋាភិបាលនិងកាន់កាប់អំណាចនីតិបញ្ញត្តិគឺរដ្ឋសភាដោយសំអាងថា ខ្លួនជាគណបក្សឈ្នះឆ្នោត។ រីឯគណបក្សសង្គ្រោះជាតិទាមទារដឹកនាំរដ្ឋសភាឬត្រូវការតំណែងប្រធានរដ្ឋសភានិងការបែងចែកសមស្របការដឹកនាំគណកម្មការនៅក្នុងស្ថាបន័នេះ។មូលហេតុដោយសារមេដឹកនាំគណបក្សសង្គ្រោះជាតិចង់ឲ្យមានតុល្យភាពអំណាចរវាងនីតិប្រតិបត្តិនិងនីតិបញ្ញត្តិនិងដើម្បីអ្វីមួយដែលគណបក្សដដែលបង្ហាញថា ដើម្បីយុត្តិធម៌សម្រាប់អ្នកបោះឆ្នោត។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមានប្រសាន៍ថា គណបក្សទាំងពីរនៅតែមានជំហរខ្វែងគ្នានៅឡើយ។
«រហូតមកដល់សព្វថ្ងៃនេះ យើងនៅមានជំហររៀងៗខ្លួនដដែល។គណបក្សសង្គ្រោះជាតិនៅតែទាមទាររកការពិត រកយុត្តិធម៌ជូនប្រជាពលរដ្ឋដដែល។ហើយគណបក្សសង្គ្រោះជាតិនៅតែមើលឃើញថា ដំណើរការរដ្ឋសភា រដ្ឋាភិបាលនេះមិនប្រក្រតីទេ»។
លោក ជាម យៀប តំណាងរាស្ដ្រនិងជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាឲ្យដឹងដែរថា មិនមានសំណើរស្វែងរកការចរចាណាមួយរវាងគណបក្សទាំងពីរទេ។ ហើយគណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ជំហរត្រឹមតែការបែងចែកតួនាទីក្នុងរដ្ឋសភាតែប៉ុណ្ណោះ។
«បើសិនជានិយាយអំពីការបង្កើតគណៈកម្មការអ្វីនោះ វាហួសពេលហើយ។ យើងនៅសល់តែនិយាយដើម្បីចង់ចែករំលែកក្នុងសភារបៀបណានោះទេ»។
ការចែកតួនាទីនៅក្នុងរដ្ឋសភានោះ បើតាមគោលការគណបក្សប្រជាជនកម្ពុជាគឺផ្តល់តំណែងជាអនុប្រធានមួយក្នុងចំណោមអនុប្រធានទី១ឬទី២ក្នុងរដ្ឋសភាដល់គណបក្សសង្រ្គោះជាតិនិងធ្វើការបែងចែកប្រធានគណៈកម្មការចំនួនបួនដល់គណបក្សជំទាស់ក្នុងចំណោមគណៈកម្មការសរុបចំនួនប្រាំបួននិងផ្តល់ឲ្យគណបក្សជំទាស់នូវតួនាទីជាអនុប្រធានក្នុងគណៈកម្មការចំនួនប្រាំហើយគណបក្សប្រជាជនកម្ពុជាទទួលយកតំណែងអនុប្រធានគណៈកម្មការក្នុងរដ្ឋសភាចំនួនបួនវិញ។ ប៉ុន្តែការតថ្លៃនេះមិនត្រូវរ៉ូវគ្នានោះទេដែលធ្វើឲ្យដំណើរនយោបាយស្ថិតក្នុងភាពជាប់គាំងមួយកម្រិត។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅថាខុមហ្វ្រែលផ្តល់យោបល់ថា ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិត្រូវតែស្វែងរកមធ្យោបាយបង្កើតការចរចាឡើងវិញ។ បើពុំនោះទេ ទាំងរដ្ឋសភាទាំងរដ្ឋាភិបាលសព្វថ្ងៃនឹងមិនអាចដំណើរការដោយពេញមុខមាត់គ្រប់គ្រាន់លើឆាកអន្តរជាតិនោះទេ។
«ត្រូវតែមានការចរចាគ្នាដើម្បីរកកិច្ចព្រមព្រៀងខាងនយោបាយដើម្បីឲ្យមានស្ថិរភាពនៅក្នុងសមត្ថកិច្ចរបស់រដ្ឋាភិបាលនិងរដ្ឋសភា។ ហើយបើមិនបានជួបគ្នាថ្នាក់កំពូលក៏ជួបគ្នាត្រឹមគណៈកម្មការពិសេសជួបគ្នាទៅ ក្រុមនេះមិនមែនជាថ្នាក់ដឹកនាំជាន់ខ្ពស់ទេ ប៉ុន្តែគ្រាន់តែអាចជជែកគ្នាបានរវាងគណបក្សទាំងពីរហ្នឹង»។
ក្នុងពេលដែលមិនទាន់មានការចរចារកដំណោះស្រាយបន្តទៀតគណបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមដំណើរការរដ្ឋាភិបាលនិងរដ្ឋសភា។ ដោយឡែកគណបក្សសង្គ្រោះជាតិបានរៀបចំគម្រោងធ្វើសមាជមហាជននៅថ្ងៃអាទិត្យទី៦ខែតុលានេះក្នុងទីក្រុងភ្នំពេញដើម្បីស្ទង់មតិប្រជាពលរដ្ឋមុននឹងចាប់ផ្តើមធ្វើមហាបាតុកម្មជាលើកទី៣នៅថ្ងៃទី២៣ខែតុលា៕